ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការនី ប្រមាណជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ទួលសង្កែរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចុះសួរសុខទុក្ខកម្មករកម្មការនី ដែលកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់នៃក្រុមហ៊ុន In jae Garment Co.,Ltd. របស់កូរ៉េ ដែលស្ថិត សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ក្រុមហ៊ុននេះបាននឹងកំពុងទទួលកម្មករកម្មការិនីកម្ពុជាធ្វើការ ប្រមាណជាង ១,០០០នាក់ លើផ្នែកកាត់ដេរសំលៀកបំពាក់កូនក្មេង និងមនុស្សធំ ដើម្បីនាំចេញទៅទីផ្សារបរទេស។
នៅក្នុងឱកាសសួរសុខទុក្ខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានពិនិត្យអំពីស្ថានភាពការងារជាក់ស្តែងនិងល័ក្ខខ័ណ្ឌការងារ និងឱកាសបណ្តុះបណ្តាលនៅក្នុងរោងចក្រ ព្រមទាំងបានថតរូប Selfie ជាមួយកូនក្មួយកម្មករកម្មការនីក្នុងបរិយាកាសរីករាយក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ