ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែននឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ កម្មករ កម្មការិនី និងតម្លើងប្រាក់ខែនៅរៀងរាល់ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចនឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ កម្មករ កម្មការិនី និងតម្លើងប្រាក់ខែនៅរៀងរាល់ឆ្នាំ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ហើយគេហទំព័រនគរវត្ត សូមដកស្រង់មកចុះផ្សាយបន្តទាំងស្រុងដូចខាងក្រោម៖

«សុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្មករកម្មការនី មិនមែនជារឿងតូចតាចកំប៉ិកកំប៉ុកទេ។ ពូមានបទពិសោធន៍ទាំងក្នុងការដឹកនាំចលនាតស៊ូ និងការដឹកនាំ និងគ្រប់គ្រងប្រទេសជាតិជិត៤០ ឆ្នាំមកនេះ គឺត្រូវតែមើលថែរក្សាកូនក្មួយ អោយបានល្អ។ ច្បាស់ណាស់ បើដោះស្រាយបញ្ហាតូចតាចមិនបានផង ទៅដោះស្រាយបញ្ហាធំៗបានដោយរបៀបណា?

ពូនឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ ហើយការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។ ពូជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូនខាងមុខនេះ» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖