ព័ត៌មានទាន់ហេតុការណ៍៖

តាចាស់គំនិតខ្មៅ ល្បួងក្មេងស្រីរំលោភបន្តបន្ទាប់ជាថ្នូរនឹងលុយកាក់

ចែករំលែក៖

ខេត្តកណ្តាល៖ តាចាស់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំឯកសារបញ្ជូនតាមនីតិវិធី ក្រោយស្ត្រីម្នាក់បានប្តឹងថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពល្បួងកូនស្រីរបស់គាត់អាយុ១៣ឆ្នាំយកទៅរំលោភសេពសន្ថវៈជាបន្តបន្ទាប់ជាថ្នូរនឹងលុយកាក់បន្តិចបន្តួច ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបង្កឲ្យភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅ ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មាននគរវត្តថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ គួន ងីម ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
-មានទីលំនៅភូមិស្វាយជួរ ឃុំ កោះខែលស្រុកស្អាង ខេត្តកណ្ដាល ។ រីឯកុមារីរងគ្រោះឈ្មោះ ច.វ.ថ. អាយុ១៣ឆ្នាំ។

សមត្ថកិច្ចដដែលបានបន្តប្រាប់ភ្នាក់ងារព័ត៌មាននគរវត្តទៀតថា នៅថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០១៧ ម្ដាយក្មេងស្រីជនរងគ្រោះបានដឹងរឿងរបស់កូន រួចក៏ហៅកូនស្រីមកសួរនាំ ទើបកូនស្រីឆ្លើយថា នាងត្រូវបានឈ្មោះ គួន ងីម លួងហៅទៅរួមភេទ នៅក្រោយភូមិចំនួន២ដង ។ ដោយម្ដងៗ គាត់(គួន ងីម)ឲ្យលុយ៥.០០០រៀល ក្រោយមកទៀត ជនសង្សយ័លួងលោម និងហៅនាងឲ្យទៅរួមភេទចំនួន២ដងនៅនឹងផ្ទះគាត់(ជនសង្ស័យ)លើកទី១ ឲ្យលុយចំនួន៥០០០រៀល លើកទី២ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ម្ដងទៀត គេឲ្យលុយចំនួន១០០០០រៀល រួចគាត់គំរាមកុំឲ្យប្រាប់ម៉ែឪ ។

ប្រភពដដែលបានបន្តប្រាប់នគរវត្តទៀតថា បន្ទាប់មកម្ដាយជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍រួចក៏បានឃាត់ខ្លួនជនសង្ស័យតាមបញ្ជារបស់លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៩និង១៧នាទីតែម្តង។

ជនសង្ស័យជាតាចាស់ចិត្តខ្មៅបច្ចុប្បន្ននេះត្រូវសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែក៖