ខេតកតកណ្ដាលៈ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួនជនសង្ស័យម្នាក់និងដកហូតថ្នាំញៀនចំនួន១៩កញ្ចប់ មកមកអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ករណីចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៣និង១១នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ជឹម ឌីណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហេ្វតាមីន ហៅម៉ាទឹកកកចំនួន១៩កញ្ចប់ ( មធ្យម១កញ្ចប់ និងតូច១៨កញ្ជប់) 👉,ជញ្ជីងតូចប្រើរថ្មអេឡិចត្រូនិចចំនួន១ និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដើមមៀន បានធ្វើការចុះល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនដែលគ្រប់គ្រងនិងជាកន្លែងងាយរងគ្រោះផងនោះ ខណៈមកដល់ចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន បានទទួលព័ត៌មានថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏ចុះទៅធ្វើការឆែកឆេរត្រង់ចំណុចផ្ទះជនសង្ស័យរហូតរកឃើញថ្នាំញៀនចំនួន១៩កញ្ចប់និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ឈានដល់ធ្វើការចាប់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាននគរបាលក្រុងដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ