ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថខេត្តស្វាយរៀងធ្វើសន្និសីទកាសែតពាក់ពន្ធ័គ្រឿងញៀនជាង៤គីឡូក្រាម

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានរៀបចំសន្និសិទកាសែត ស្តីពីការបង្ក្រាបមុខសញ្ញារក្សាទុក ឬជួញដូរនិងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ បានចំនួនពីរលើកសរុប បានជាង៤គីឡូក្រាមរួមនឹងវត្ថុតាងមួយចំនួនទៀត ជាមួយនឹងមនុស្សប្រុសស្រី ៦នាក់។

លោក សេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តស្វាយរៀងបានថ្លែងថាការចុះបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំនេះធ្វើឡើង ដោយមានការចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខាមេបញ្ជាកង រាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន បាន២ករណីដោយករណីទី១ នៅវេលាម៉ោង១១និង៥៥នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានធ្វើប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញា រក្សាទុកឬជួញដូរដោយខុសច្បាប់នូវ សារធាតុញៀនស្ថិតនៅភូមិបាវិតកណ្តាល សង្កាតបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់បានជនសង្ស័យចំនួន២នាក់ ១.ឈ្មោះ យូ យាំងហ៊ុង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ មានទីលំនៅបច្ចុប្បន្ន សង្កាត់អូឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ២.ឈ្មោះ ប៉ែន ដារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន សង្កាត់បឹងសាឡាង ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ។ ក្នុងវត្ថុតាងដែលកម្លាំងរឹបអូសបាន ១.ម្សៅក្រាមពណ៌ថ្លាចំនួន១កញ្ចប់ មានទង្ងន់៦៦៥.១ក្រាម។ ២.ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ចំនួន០១កញ្ចប់ មានទម្ងន់៦៣៦.៨ក្រាម ៣.ទូរស័ព្ទដៃចំនួន៥គ្រឿង ៤ប្រាក់រៀលចំនួន៥៧០០០រៀល ៥.អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ១សន្លឹក ៦.សម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

លោកវរៈសេនីយ៍ឯក ស្រី វុត្ថា បានបន្តទៀតថា ករណីទី២ដោយមានការចង្អុលបង្ហាញ ពីក្រុមជនសង្ស័យទាំង២ខាងលើថា នៅមានក្រុមជនសង្ស័យ ជាមេខ្លោងនៅភ្នំពេញចំនួន៤នាក់ទៀត ពាក់ព័ន្ធជួញដូរថ្នាំញៀននេះ
ទើបកម្លាំងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញា រក្សាទុកឬជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀនខុសច្បាប់នៅ ចំណុចបន្ទប់លេខ៨០២ខុនដូ caxsa ជាន់ទី៨ក្រុមទី៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌ័ចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ បានចំនួន៤នាក់ស្រី២នាក់ ក្នុងនោះ១.ឈ្មោះ ចឹង ង៉ុកថាន់ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរអាជីវករ មានទីលំនៅបច្ចុប្បន្នសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ២.ឈ្មោះ ទិន ធីង៉ុកធី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិករ៉ូលិញមានទីលំនៅ បច្ចុប្បន្នភូមិកាំប៉ិញ ឃុំកាំយ៉ាង ស្រុកហ្គាវយ៉ាវ ខេត្តតៃនិញ ប្រទេសវៀតណាម។ ៣.ឈ្មោះង ត្រឹងអាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិជាងថាំង ឃុំធីត្រឹងហឹង ស្រុកវិញហឹង ខេត្តឡុងអាន ប្រទេសវៀតណាម។ ៤.ឈ្មោះ សុខ ដុភក្រ័ (ហៅសឺ) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរជាងតុទូ មានទីលំនៅបច្ចុប្បន្ន សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះដែរសមត្ថកិច្ចរឹបអូសបានវត្តុតាងរួមមាន ១.ម្សៅពណ៌សចំនួន៦កញ្ចប់ មានទម្ងន់២,៥៧៧.៩ក្រាម។ ២.ថ្នាំគ្រាប់ផ្ទៃមេឃ១កញ្ចប់ មានទម្ងន់៣៣៣.១ក្រាម ៣.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១។ ៤.ទូរសព្ទ័ចំនួន៣គ្រឿង ៥.ប្រាក់ដុល្លារចំនួន៦០០ដុល្លារ ៦.ប្រាក់រៀល៣០០០០រៀល ៧.ប្រាក់វៀតណាម ២០០០០០ដុង ៨.ខ្សែកលោហធាតុពណ៌លឿង ១ខ្សែបន្តោង១ និង៩.នាឡិកាដៃចំនួន១ និង ១០.សម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្តុតាង កំពុងឃាត់ខ្លួននិងរក្សាទុក នៅមន្ទីរយុត្តិធម៌នៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់៕ យឹម សុថាន

 


ចែករំលែក៖