ភ្នំពេញ៖ លោក ស្រីម៉ែន សំអន ៖ប្រទេសជាសមាជិកអាស៊ាន ជាង៣០ ត្រូវបានទៅចូលរួម ការតាំងពិព័រណ៌វប្បធម៌ពិភពលោក ក្រុងហូជីមិញ -ឃ្យុងយូលើកទី៩ ដែលបានប្រារព្ធធ្វើឡើង នៅប្រទេសវៀតណាម រយៈពេល២សប្ដាហ៏ ក្នុងគោល បំណង ជម្រុញការផ្លាស់ប្ដូវប្បធម៌ ក្នុងពិភពលោកចែករំ លែកគំនិត នៃការការពារបេតិកភណ្ឌពិភពលោក និងណែនាំផ្សព្វផ្សាយវប្បធម៌ នៃប្រទេសដែលចូលរួមនីមួយៗ ឲ្យពិភពលោកបានស្គាល់។
នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ចាប សុធារិទ្ធ នាយកខុទ្ទការល័យ លោក ស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាស ដែលលោកស្រី ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមពិព័រណ៌វប្បធម៌ពិភពលោក លើកទី៩ក្រុងហូជីមិញ ឃ្យុងយូ ប្រទេសវៀតណាម នារសៀលថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។
លោក ចាប សុធារិទ្ធ បានបញ្ជាក់ថា៖ នេះជាកិតិ្ដយសដ៏ធំធេងណាស់ ដែលកម្ពុជាត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិព័រណ៌វប្បធម៌ពិភពលោក ដ៏ល្បីល្បាញនេះ ។ ព្រឹត្ដិការណ៍នេះប្រារព្ធឡើងចំពេល ដែលកម្ពុជា និងវៀតណាមកំពុងប្រារព្ធខួបលើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត ខួបអនុស្សាវរីយ៏លើកទី២០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា -កូរ៉េ និងខូបលើកទី១១ នៃការបង្កើតពិព័រណ៌វប្បធម៌ពិភពលោកអង្គរឃ្យុងយូ ដែលធ្វើនៅកនរុងសៀមរាប នៃប្រទេសកម្ពុជា កាលពីឆ្នាំ២០០៦ ។
លោកបានបន្ដថា៖ ព្រឹត្ដិការណ៍ពិព័រណ៌នេះ ធ្វើឡើងក្នុង គោលបំណង ជម្រុញការផ្លាស់ប្ដូវប្បធម៌ ក្នុងពិភពលោកចែក រំលែកគំនិត នៃការការពារបេតិកភណ្ឌពិភពលោក និងណែ នាំផ្សព្វផ្សាយវប្បធម៌ នៃប្រទេសដែលចូលរួមនីមួយៗ ឲ្យពិភពលោកបានស្គាល់។ ពិភពលោកនិងកាន់តែយល់ដឹងពីវប្បធម៌ និងសិល្បៈពិភពលោក ជាពិសេសវប្បធម៌ និងសិល្បៈកូរ៉េ វៀតណាម និងកម្ពុជា ដែលមានការទាក់ទាញ និងសម្បូណ៍បែប ដែលនិងទាក់ទាញទេសចរឲ្យចូលមកទស្សនាប្រទេសទាំងនេះកាន់តែច្រើនឡើងថែមទៀត ។
លោកចាប សុធារិទ្ធ បានរំលឹកថា៖ កាលពីឆ្នាំ២០០៦ ដែលពិព័រណ៌ដូចគ្នានេះ បានធ្វើឡើងនៅក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ។ នៅពេលនោះ ព្រឹត្ដិការណ៍ដ៏អស្ចារ្យនោះ ត្រូវបានចូលរួម ដោយប្រទេសចំនួនជាង៣០ និងបាននាំមកនូវ ជោគជ័យ យ៉ាងធំសម្បើម ដោយទាក់ទាញទស្សនិជនកម្ពុជា និងបរទេសប្រហែលជាង១លាននាក់បានចូលទស្សនា។ ជាលទ្ធផលកំណើនទេសចរបានចូលមកទស្សនាកម្ពុជា បានកើនឡើងរៀងរាល់ឆ្នាំ ។ ដោយឡែកឆ្នាំនេះ ព្រឹត្ដិការណ៍ ដូចគ្នានេះ បានប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញ ដែលជាទីក្រុងមួយដ៏ល្បីល្បាញ ដោយមានការទទួលស្គាល់ពីអង្គការយូណេស្កូលើភាពឆ្នើម នៃប្រវត្ដិសាស្ដ្រ ស្ថាបត្យកម្ម និងវិចិត្រសិល្បៈ ៕ សំរិត