ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងជនជាតិវៀតណាមម្នាក់ចូលលួចទូរស័ព្ទគេដល់ក្នុងផ្ទះម្ចាស់ទាន់ចាប់ខ្លួនឲ្យប៉ូលិស

ចែករំលែក៖

ភ្នំពេញះ សមត្ថកិច្ចបានចាប់ខ្លួនក្មេងស្រីជនជាតិវៀតណាម ចូលសញ្ជាតិខ្មែរម្នាក់ តាមបណ្តឹងជនរងគ្រោះចោទពីបទលួចទ្រព្យក្នុងផ្ទះ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

មន្ត្រីប៉ូលិសនិយាយថា ជនជាប់ចោទខាងលើឈ្មោះ ជា សៀវមីុ ភេទស្រី ជនជាតិវៀតណាម ចូលសញ្ជាតិខ្មែរ ស្នាក់នៅផ្ទះជួល ម្តុំក្នុងភូមិកើតហេតុនោះ ។

ឈ្មោះ មួង សោភ័ណ្ឌ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ជាជនរងគ្រោះ(ម្ចាស់ទូរស័ព្ទ) និយាយថា មុនពេលកើតហេតុ គាត់និងកូនស្រីរបស់គាត់កំពុងដេក ក្នុងផ្ទះក៏ស្រាប់តែ ឮសម្លេងគេនាំគ្នាស្រែកចោរៗ ភា្លមនោះគាត់ក៏ ងើបឡើងស្រាប់តែឃើញក្មេងស្រីជនជាតិវៀតណាមម្នាក់ខាងលើនេះ ដើរចូលមកក្នុងផ្ទះលួចទូរស័ព្ទគាត់ចំនួន២គ្រឿងកំពុងកាន់ដើរចេញ គាត់ក៏ចាប់ខ្លួនតែម្តង។

ខណៈនោះដែរ ប្រជាពករដ្ឋបានាំគ្នាមកចោមរោមមើលយ៉ាងច្រើន ហើយក៏ដឹងដល់ប៉ូលិសមូលដ្ឋានមកជួយអន្តរាគមន៍ និងនាំយកចោររូបនេះទៅកាន់ទីស្នាក់ការប៉ុស្តិ៍។

តាមការសួរនាំនិងមានសាក្សីបំភ្លឺនៅកន្លែងកើតហេតុផង ប៉ូលិសបានបញ្ជាក់ថា ជនចាប់ចោទម្នាក់នេះពិតជាបានធ្វើសកម្មភាពចូលលួចយកទូរស័ព្ទគេពិតមែន។

ម្ចាស់ទូរស័ព្ទបានដាក់ពាក្យបណ្តឹងចោទប្រកាន់តាមផ្លូវច្បាប់ ដោយចោទថា នាងជនជាប់ចោទបានលួចយកទូរស័ព្ទគាត់ដល់ក្នុងផ្ទះចំនួន២គ្រឿង ម៉ាកអាយហ្វូនសិុចផ្លឺស១គ្រឿង និងម៉ាកអាយផេត១គ្រឿង។

ប៉ូលិសបានប្រគល់ទូរស័ព្ទមកឲ្យជនរងគ្រោះជាម្ចាស់វិញហើយក្រោយពីសាកសួររួចរាល់៕ តុង សីហា


ចែករំលែក៖