ព័ត៌មានទាន់ហេតុការណ៍៖

រថយនហ៊ីយ៉ានដាយបុករថយន្ដសាំងយ៉ុងពេញមួយទំហឹងបណ្ដាលឲ្យរថយន្ដទាំង២គ្រឿងខូចខាតយ៉ាងដំណំនិងមនុស្ស១៤នាក់រងរបួសស្រាល

ចែករំលែក៖

ខេត្តកណ្ដាលៈ រថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿង បើកលឿនដូចហោះ ជែងរថយន្ដនៅខាងក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅបុកជាមួយរថយន្ដគ្រឿងទៀតម៉ាកសាំងយ៉ុងបើកច្រាស់ទិសគ្នា ពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ និងមនុស្ស១៤នាក់ជាអ្នករួមដំណើររងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា រថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8815 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ ទុករថយន្ដចោលរត់គេចខ្លួន រីឯរថយន្ដភាគីម្ខាងទៀតម៉ាកសាំងយ៉ុង ប្រភេទទេសចរណ៍ ១៥កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-5056 បើកបរដោយឈ្មោះ ឈួន ប៊ុនហុក ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ។ ក្នុងមានអ្នករួមដំណើរចំនួន១៤នាក់ ទទួលរងរបួសស្រាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត (កំពង់សោមឆ្ពោះទៅភ្នំពេញ)  ដោយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុរថយន្ដបង្កបានបន្ថែមល្បឿនវ៉ាជែងរថយន្ដមួយគ្រឿងដែលបើកនៅខាងមុខ ដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ក៏ជ្រុលទៅបុកជាមួយរថយន្ដម៉ាកសាំងយ៉ុង ប្រភេទទេសចរណ៍ដែលធ្វើដំណើរច្រាស់ទិសគ្នា ពីកើតទៅលិច (ពីភ្នំពេញឆ្ពោះទៅកំពង់សោម) ពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដទាំង២គ្រឿងទទួលរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររថយន្ដបង្កបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។ ក្នុងហេតុការណ៍ផងដែរ ពុំមានអ្នកណាម្នាក់ទទួលរងរបួសនោះទេ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចចរាចរណ៍ស្រុកអង្គស្នួលបានធ្វើការចុះពិនិត្យវាស់វែង រួចកសាងឯកសារដកហូតរថយន្ដទាំង២គ្រឿងយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹថា ករណីនេះគឺបណ្ដាលមករថយន្ដម៉ាកហ៊ីយ៉ានដាយ បើកបរធ្វេសប្រហែសមិនប្រយ័ត្ន ដោយវ៉ាជែងមិនមើលស្ថានភាពផ្លូវដែលស្ថិតក្នុងសភាពគ្រោះថ្នាក់ ទើបទៅបុករថយន្ដមួយគ្រឿងបើកច្រស់ទិសគ្នាខូចខាតយ៉ាងដំណំដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖