ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅបុករថយន្តគេពីក្រោយហើយខ្លួនបង្កជាករណីហិង្សាវាយប្រតាយប្រតប់គ្នាទៀត បណ្តាលឲ្យរងរបួសទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ បុរស ២នាក់ ជិះម៉ូតូហុងដាឌ្រីម ១គ្រឿង ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ទៅបុកពីក្រោយរថយន្តម៉ាកសឺដេស នៅពេលម្ចាស់រថយន្តបានរត់ចេញមកឃាត់ជិះម៉ូតូ ក៏ម្ចាស់ម៉ូតូបង្កបានវាយប្រតាយប្រតប់ទៅលើម្ចាស់រថយន្ត បណ្តាលឲ្យរងរបួសទាំងសងខាង។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ១៨២ នៅម្តុំផ្សារអូរឫស្សី ស្ថិតក្នុងសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញក៏មានបុរស ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GK-0963 ក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតមកលិច បានជិះទៅបុកពីក្រោយរថយន្ត១គ្រឿង ម៉ាកសឺដេស ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខ ភ្នំពេញ 2AZ-7898 ដែរបានបើកមកឈប់នៅមុខម៉ាត (smile) ពេញទំហឹងភ្លាមៗនោះ ម្ចាស់រថយន្តបានរត់ចេញមកឃាត់ជិះម៉ូតូ ក៏ម្ចាស់ម៉ូតូបង្កបានវាយប្រតាយប្រតប់ទៅលើម្ចាស់រថយន្ត បណ្តាលឲ្យរងរបួសទាំងសងខាងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌ៧មករាចុះមកអន្តរាគមន៍ផងដែរ។

ក្រោយពេលសមត្ថកិច្ចបានសម្រួលភាគីទាំងសងខាង តែម្ចាស់រថយន្តបានទារសំណងចំនួន ២០០០ដុល្លារ ឬយករថយន្តរបស់គាត់ទៅជួសជុល ប៉ុន្តែម្ចាស់ម៉ូតូមិនយល់ព្រម ហើយនិយាយមិនត្រូវគ្នា សមត្ថកិច្ចជំនាញចរាចរណ៍បានវាស់វែងនាំរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅខណ្ឌអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ស រស្មី


ចែករំលែក៖