ភ្នំពេញ៖ រថយន្តដឹកឈើប្រណីតមួយគ្រឿង ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញចាប់ឃាត់យកមករក្សាទុក ចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុចស្តុបថ្មី តាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៨២ ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រថយន្តដឹកឈើប្រណីតម៉ាកសាំយ៉ុង ទឹកប្រាក់ពាក់ស្លាក់លេខ 2E 0511បើកបរពីលិចទៅកើត (ពីរង្វង់មូលចោមចៅចូលក្រុង)។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ឃាត់យករថយន្តដឹកឈើកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចេញល្បាតនៅតាមបណ្តោយផ្លូវ វេងស្រេងនឹងរង្វង់មូលចោមចៅ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ហើយបានឃើញ រថយន្តសាំយ៉ុង ខាងលើ ដោយមានបាំងវាំងននទាំងសងខាង ហើយបើកយ៉ាងតឹងលាន់យ៉ាងខ្លាំង ដោយមានការសង្ស័យហើយពួកគាត់ជិះដេញកាក់រថយន្តខាងលើតែរថយន្តខាងលើ មិនព្រមឈប់រិតតែបន្ថែមល្បឿន កម្លាំងនគបាលខាងលើរិតតែសង្ស័យដេញមកដល់ជិតស្តប់ខាងលើរថយន្តដឹកឈើ ខាងលើបានបែកកងខាងស្តាំផ្នែកខាងក្រោយ ហើយបើកទាំងបែកកង់។
លុះមកដល់ចំណុចស្តុបត្រូវបានកម្លាំងនគរបាលកាក់ជាប់នឹងបានឃាត់បានអ្នកបើកបរបានម្នាក់រួចរាយការណ៍ទៅជំនាញគ្រប់ផ្នែកផងដែរ។
ពេលភ្លាមៗនោះលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញបានមកដល់កន្លែងកើតហេតុថែមទាំងបញ្ជាក់ថា ឈើប្រណីតខាងលើប្រភេទឈើធ្នង់ឈាមមាន់ ។
តាមប្រភពព័ត៌មានពីលោកអធិការងផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យពិនិត្យមើលឃើញស្លាកលេខ ផ្សេងទៀតសម្រាប់ប្តូរកុំឲ្យសមត្ថកិច្ចស្គាល់ ហើយទោះបីជាយ៉ាងណាកម្លាំងនគរបាលស្គាល់នឹងឃាត់បានផងដែរ។ពេលភ្លាមនោះលោក នឹងប្រគល់ឲ្យខាងរដ្ឋបាលដើម្បីយកទៅទុក តែដោយយប់ពិបាកក្នុងការវាស់វែងពេក រង់ចាំនៅពេលស្អែក វាស់វែងប្រគល់ឲ្យតែម្តង។
ក្រោយពេលកើតហេតុរថយន្តដឹកឈើប្រណីតខាងលើត្រូវបានកម្លាំងនគរបាលពោធិ៍សែនជ័យ ហៅរថយន្តសណ្តោងយកទៅទុកនៅអធិកាខណ្ឌពោធិ៍សែនជ័យ ដើម្បីប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើយកទៅទុកនៅរដ្ឋបាលព្រៃឈើស្នាក់ការកណ្តាលព្រែកព្នៅ៕ សុខាសែនជ័យ