ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរ​បាល​ខណ្ឌពោធិ៍សែនជ័យប្រទះរថយន្តដឹកឈើប្រណីតឃាត់​អ្នក​បើកបរម្នាក់

ចែករំលែក៖

ភ្នំពេញ​៖ រថយន្តដឹកឈើប្រណីតមួយគ្រឿង ត្រូវកម្លាំង​នគរបាល​​ខណ្ឌពោធិ៍សែនជ័យ ​សហការជាមួយរដ្ឋបាលព្រៃឈើ​រាជធានីភ្នំពេញ​ចាប់​ឃាត់​យក​មក​រក្សា​ទុក​ ចាត់ការ​តាម​ផ្លូវ​ច្បាប់​។

ហេតុការណ៍​បង្កឲ្យមាន​ការភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង៣០នាទីយប់​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧​នៅចំណុចស្តុបថ្មី តាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៨២ ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។​

រថយន្តដឹកឈើប្រណីតម៉ាកសាំយ៉ុង ទឹកប្រាក់ពាក់ស្លាក់លេខ 2E 0511បើកបរពីលិចទៅកើត (ពីរង្វង់មូលចោមចៅចូលក្រុង)។

តាមប្រភពព័ត៌មានពីកម្លាំង​នគរបាល​ខណ្ឌពោធិ៍សែនជ័យ​បានឲ្យដឹងថា នៅមុនពេល​ឈាន​ដល់​ការ​ចាប់​ឃាត់​យក​រថយន្ត​ដឹក​ឈើ​កម្លាំង​នគរបាល​ខណ្ឌពោធិ៍សែនជ័យ បានចេញ​ល្បាតនៅតាមបណ្តោយផ្លូវ វេងស្រេង​នឹង​រង្វង់មូលចោមចៅ ​សង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ ហើយ​បានឃើញ រថយន្តសាំយ៉ុង ខាងលើ ដោយមានបាំងវាំងននទាំងសងខាង ហើយ​បើកយ៉ាងតឹងលាន់យ៉ាងខ្លាំង ដោយមានការសង្ស័យ​ហើយពួកគាត់ជិះដេញកាក់រថយន្តខាងលើតែរថយន្តខាងលើ មិនព្រមឈប់រិតតែបន្ថែមល្បឿន កម្លាំងនគបាលខាងលើរិតតែសង្ស័យ​ដេញមកដល់ជិតស្តប់ខាងលើរថយន្តដឹកឈើ ខាងលើបានបែកកងខាងស្តាំផ្នែកខាងក្រោយ ហើយបើកទាំងបែកកង់។​

លុះមកដល់ចំណុចស្តុបត្រូវបានកម្លាំងនគរបាលកាក់ជាប់នឹងបានឃាត់បាន​អ្នក​បើកបរបានម្នាក់​រួច​រាយការណ៍ទៅជំនាញគ្រប់ផ្នែកផងដែរ។​

ពេលភ្លាមៗនោះលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ​បានមកដល់កន្លែងកើតហេតុ​ថែម​ទាំងបញ្ជាក់ថា ឈើប្រណីតខាងលើប្រភេទឈើធ្នង់ឈាមមាន់ ។​

តាម​ប្រភព​ព័ត៌មានពី​លោកអធិការងផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ​ពិនិត្យមើល​ឃើញ​ស្លាកលេខ ផ្សេងទៀតសម្រាប់ប្តូរកុំឲ្យសមត្ថកិច្ចស្គាល់ ហើយ​ទោះបី​ជាយ៉ាងណាកម្លាំងនគរបាលស្គាល់នឹងឃាត់បានផងដែរ។​ពេលភ្លាមនោះលោក នឹងប្រគល់ឲ្យខាងរដ្ឋបាលដើម្បីយកទៅទុក តែដោយយប់ពិបាកក្នុងការវាស់វែងពេក រង់ចាំនៅពេលស្អែក វាស់វែងប្រគល់ឲ្យតែម្តង។​

ក្រោយពេលកើតហេតុ​រថយន្តដឹកឈើប្រណីតខាងលើត្រូវបានកម្លាំងនគរបាលពោធិ៍សែនជ័យ ហៅរថយន្តសណ្តោងយកទៅទុកនៅអធិកាខណ្ឌពោធិ៍សែនជ័យ ដើម្បីប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើយកទៅទុកនៅរដ្ឋបាលព្រៃឈើស្នាក់ការកណ្តាលព្រែកព្នៅ៕ សុខាសែនជ័យ


ចែករំលែក៖