ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ចងកសម្លាប់ខ្លួនដោយសារតែមានជំងឺប្រចាំកាយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់មានជំងឺប្រចាំកាយយូរឆ្នាំមកហើយ តាំងតែពីមានលុយកាក់រហូតលក់កេរិ៍្ដអាករអស់គ្មានសល់ រហូតដល់ថ្ងៃកើតហេតុទំនងជាអស់សង្ឃឹមក្នុងជីវិត ដោយសារតែគ្មានអ្នកមើលថែ និងចេះតែក្រក្សត់ហើយមានជំងឺរ៉ាំរ៉ៃទៀតនោះ ស្រាប់ជនរងគ្រោះសម្រេចចិត្តចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង៩និង២០នាទី នាទីថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០១៧ នៅក្នុងភូមិថ្មី ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីធ្វើអត្តឃាតដោយចងកដោយយកខ្សែគោ មកចង់កសម្លាប់ខ្លួននៅផ្ទះខ្លួនឯងនេះ ពុំមានអ្នកណាបានឃើញទាន់ហេតុការណ៍នោះទេ ។ ជនរងគ្រោះឈ្មោះសរ ឡាញ់ ភេទប្រុស អាយុ៦៤ឆ្នាំ រស់ភូមិ ឃុំកើតហេតុខាង។ ករណីចងកដោយសារមូលហេតុមានជំងឺប្រចាំកាយ។

ក្រោយពីសមត្ថកិច្ចធ្វើកុសល្យវិច័យរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចងសម្លាប់ខ្លួនពិតប្រាកដមែន រួចក៏ប្រគល់សាកសពឲ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖