ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌជ្រោយចង្វាបង្ក្រាបតំបន់គ្រឿងញៀនខាងក្រោយវត្តប្រជុំសាគរ(ហៅវត្តថ្មី)ឃាត់ខ្លួនជនសង្ស័យ១១នាក់និងថ្នាំញៀន២៨កញ្ចប់តូចធំ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបើកប្រត្តិបត្តិការណ៍ស្រាវជ្រាវ បង្ក្រាបគ្រឿងញៀន ជាក់ស្តែងនៅតំបន់ស្មុគស្មាញ់មួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វា ជាលទ្ធផលឃាត់បានជនសង្ស័យ១១នាក់ រួមនឹងថ្នាំញៀនក្រាមពណ៌ថ្លា ប្រភេទម៉ាទឹកកក ចំនួន ២៥កញ្ចប់តូច និង៣កញ្ចប់ធំល្មម។

ប្រត្តិបត្តិការណ៍នេះធ្វើឡើងកាលពីរសៀល ថ្ងៃទី៣០ វិច្ឆិកា ២០១៧ នៅចំណុចបន្ទប់ជួលខាងក្រោយវត្តប្រជុំសាគរ(វត្តីថ្មី)ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោចង្វា។

ក្នុងប្រត្តិបត្តិការណ៍នេះផងដែរលោកអធិការង ដែលដឹកនាំកម្លាំងបានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបទីតាំងនេះ គឺមានការស្រាវជ្រាវ ដាក់កម្លាំងចេញចូលឃ្លាំមើល និងប្រើគ្រប់រូបភាពដើម្បីកុំឲ្យក្រុម ជនជួញដូរគ្រឿងញៀន ទាំងនោះចាប់អារម្មណ៍មកលើកងកម្លាំង ពោលគឺ «បើកមិនចូលរោងខ្លាធ្វើម៉េចចាប់ខ្លាបាន» លុះដល់វេលាម៉ោងកើតហេតុខាងលើ ជាឱកាសមួយដ៏ល្អព្រមបានថាត្រូវវាយលុកតាមវិធីណាទើបលោកបានប្រមូលកម្លាំងរៀបចំគូសប្លង់តំបន់ខាងលើ ជៀសវាងខូចការ។

លោកបានបញ្ជាក់ឲ្យដឹងថា ក្នុងប្រត្តិការណ៍នេះ ពេលកម្លាំងចុះបង្ក្រាបជនសង្ស័យបានជាបន្តបន្ទាប់សរុបនៅកន្លែងកើតហេតុបាន១៤នាក់ និងរកឃើញថ្នាំញៀនចំនួន២៨កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំល្មមលុះក្រោយយកមកដល់ខណ្ឌ ធ្វើតេស្តពិនិត្យទឹកនោម ជាលទ្ធផលមាន១១នាក់ជាប់ពាក់ព័ន្ធចំណែក៣នាក់ទៀតមិនពាក់ព័ន្ធ ត្រូវបានធ្វើកិច្ចសន្យារួចអោយត្រឡប់ទៅផ្ទះវិញ។

ក្នុងនោះផងដែរ លោកអធិការរងបានរូបនោះបាន ទទួចសុំប្រជាពលរដ្ធក្នុងមូលដ្ធានខណ្ឌជ្រោយចង្វាទាំងអស់ មេត្តាជួយចូលសហការផ្តល់ជាព័ត៌មានអំពីបញ្ហាបទល្មើសអ្វីជាពិសេសបទល្មើសគ្រឿងញៀនេះតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ ខាងលើកំពុងសាកសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ននៅផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖