ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនមិនប្រយ័ត្នទៅបុកអ្នកឆ្លងផ្លូវម្នាក់បណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តតាកែវ៖ ក្មេងប្រុសម្នាក់បានស្លាប់ ខណៈដែលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីដើរឆ្លងផ្លូវត្រូវបានម៉ូតូមួយគ្រឿងបើកបរមិនប្រយ័ត្ន បុកពេញទំហឹង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសំរ៉ែ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

សមត្ថកិច្ចស្រុកគិរីវង់ បានឲ្យដឹងថា ហេតុការខាងលើបង្ករឡើងដោយម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ តាកែវ 1M-8766 បើកបរដោយឈ្មោះ អ៊ីវ ធាន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ (រត់គេចខ្លួនបាត) បានបើកទៅបុកក្មេងប្រុសម្នាក់ឈ្មោះ អូន គំរូ ភេទប្រុស អាយុ៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាព។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគីរីវង់ បណ្តោះអាសន្ន និងកំពុងស្រាវជ្រាវបំពេញសំណុំរឿងតាមនីតិវិធី៕ ភ្នំដា


ចែករំលែក៖