ខេត្តស្វាយរៀង៖ ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួន មកសាកសួរ បន្ទាប់ពីទទួលសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋថា បានផឹកស៊ីស្រវឹងស្រាជោក បានប្រើហិង្សាយកកែវស្រាគប់ទៅលើតុផឹកស៊ីផ្សេងទៀត ដែលជាជនជាតិចិន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្សារម៉ុកបាយ ក្នុងបរិវេណកាសុីណូម៉ុកបាយ ស្ថិតភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ស្ត្រីសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ជឿ ធីធូង៉ា អាយុ២០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិវ៉ាលឿង ឃុំវ៉ាលឿង ស្រុកវាំងទិន ខេត្តខាន់វ៉ា ប្រទេសវៀតណាម។
ប្រភពបន្តថាចំពោះភាគីរងគ្រោះមានឈ្មោះលីវ យ៉ាវចុង អាយុ២៦ឆ្នាំ ជនជាតិចិន មានទីលំនៅប្រទេសចិន និងឈ្មោះ ប៉ុង លីងថៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មានទីលំនៅប្រទេសចិន អ្នកទាំង២នាក់បុគ្គលិកកាសុីណូក្រោន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាកាលពីវេលាម៉ោង១យប់ខ្លួនបានទៅចូលទៅក្នុងកន្លែងផឹកស៊ីមួយយកន្លែងក្នុងផ្សារម៉ុកបាយ រហូតដល់វេលាម៉ោងកើតហេតុ ណាមួយស្រវឹងស្រា និងស្គាល់ជនជាតិចិនផងទប់អារម្មណ៍មិនបាន យកកែវស្រាគប់ទៅលើតុផឹកស៊ីបង្កការភ្ញាក់ផ្អើលតែម្ដង។
ចំណែកភាគីជនជាតិចិនទាំង២នាក់ គ្រាន់តែសូមឲ្យសមត្ថកិច្ចយកជន សង្ស័យទៅអប់រំ កុំឲ្យធ្វើអញ្ចឹងទៀតដោយមិនបានដាក់ពាក្យបណ្ដឹងអ្វីនោះទេ តែទោះបីជាយ៉ាងណាជនសង្សយ័ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿបញ្ជួនទៅការិយាលយ័ជំនាញ់ខេត្តចាតការបន្តតាមច្បាប់៕ យឹម សុថាន