ព័ត៌មានទាន់ហេតុការណ៍៖

ឆែកឆេរអាវុធជាតិផ្ទុះឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានដាក់ប៉ុស្តិ៍តាមដងផ្លូវ ដើម្បីត្រួតពិនិត្យអាចុធជាតិផ្ទុះ ស្រាប់ តែប្រទះមុខសញ្ញាសង្ស័យ២នាក់បង្ហាញមុខ។ លុះពេលសមត្ថកិច្ច ឃាត់ឆែកឆេរលើខ្លួនប្រាណពួកគេ រកឃើញថ្នាំញៀន និងវត្ថុតាងមួយចំនួនទៀត ឃាត់ខ្លួនចាត់តាមនីតិវិធី។

ហេតុការណ៍ បានកើត ឡើងកាលពីម៉ោង២រសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូ ម៉ែត្រលេខ១២៦-១២៧ ស្ថិតនៅភូមិដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ឈ្មោះងឹម​ ផល្លា​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ រស់នៅភូមិធ្លកយល់​ ឃុំតាជេស ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ឆែកឆេររកឃើញ​ ម្សៅក្រាមពណ៌ស សង្ស័យថាគ្រឿញៀនចំនួន១កញ្ចប់តូច​ទូរសព្ទ័១គ្រឿង​ លុយបាត ៧០០បាត​ លុយខ្មែរ​ ៥០០០០រៀល និងឈ្មោះសុទ្ធ​ សឿន​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ រស់នៅភូមិសំរោង​ ឃឃុំតាជេស​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង ឆែកឆេររកឃើញម្សៅព៌ណស សង្ស័យថ្នាំញៀនចំនួន២កញ្ចប់តូច ទូរស័ព្ទ១គ្រឿង លុយ ៧០០បាត។

ប្រភពដដែលបញ្ជាក់ថា មុនពេល ឈានដល់ការឃាត់ឋខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថស្រុក ចំនួន២២នាក់ ដឹកនាំដោយលោក ញ៉េន មុន្នីរតនៈ អភិបាល រងស្រុកឧដុង្គ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ និងឆែកឆេររកអាវុធជាតិ ផ្ទុះនៅចំណុចខាងលើ។លុះដល់ម៉ោងកើតហេតុ មុខសញ្ញាគ្រឿង ញៀនទាំង២ នាក់ បានបង្ហាញ មុខ ទើបកម្លាំងសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀន។

ក្រោយរកឃើញវត្ថុតាង សមត្ថកិច្ច បានបញ្ជូនខ្លួនមកឃុំនៅអធិការដ្ឋានស្រុកឧដុង្គ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន ឡើងតុលាការ ចាត់ការតាមនីតិវិធី៕ សេនាស័ក្តិ


ចែករំលែក៖