ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមន្ត្រីអង្គការវ៉ាយអេតបាញ់៣គ្រាប់គំរាមពលរដ្ឋដឹកឈើនៅភូមិព្រៃធំ ឃុំរស្មីសាមគ្គីស្រុកឱរ៉ាល់ ?

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ពលរដ្ឋជាច្រើនបានចេញមកពីផ្ទះរបស់ខ្លួនគ្រប់ៗគ្នា បន្ទាប់ពីលឺសូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ដែលគេដឹងថា គឺមន្ត្រីអង្គការវ៉ាយអេតជាអ្នកបាញ់ ព្រោះតែស្ទាក់ចាប់គោយន្តអ្នកស្រុកដឹកឈើចេញពីតំបន់ហាមឃាត់។

ការបាញ់ដលម្បូបង្ក្រាបនេះធ្វើក៏ពលរដ្ឋរិះគន់ថា ចាប់បានតែពលរដ្ឋតូចតាចដឹកតាមគោយន្ត រីឯឈ្មួញដឹកតាមឡានធំៗ មិនដែលបង្ក្រាបបានម្តងណាឡើយ។

ការផ្ទុះអាវុធពីសំណាក់មន្ត្រីអង្គការវ៉ាយអេតនេះ កើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់ថា មុនពេលដែលមានការផ្ទុះអាវុធ មានប្រជាពលរដ្ឋមួយរូបដឹកឈើតាមគោយន្ត ចេញពីស្រុកឱរ៉ាល់ ដើម្បីយកទៅប្រើប្រាស់ មិនមែនយកទៅលក់ក៏ឈ្មួញនោះទេ។

ប្រភពបន្តថា ពេលដឹកដល់កន្លែងកើតហេតុ ស្រាប់តែប្រទះនឹងក្រុមមន្ត្រីរបស់អង្គការវ៉ាយអេត ប្រចាំការនៅចំបក់ ដែលចុះល្បាត ក៏ស្ទាក់ឃាត់ ក៏ឈប់ដើម្បីក៏បង់លុយ តែដោយសារម្ចាស់ឈើមិនមានលុយបង់ ក៏ធ្វើឲ្យក្រុមមន្ត្រីអង្គការទាំងនោះខឹងសម្បារ ក៏បាញ់កាំភ្លើងអាកាឡើងលើមេឃគំរាមក្រុមអ្នកគោយន្តដើម្បីចាប់ឃាត់តែម្តង។

ការដែលបាញ់កាំភ្លើងពីសំណាក់ក្រុមមន្ត្រីអង្កគារវ៉ាយអេតនេះដែរ ធ្វើឲ្យប្រជាពលរដ្ឋមានកំហឹងយ៉ាងខ្លាំង ហើយបានស្រែកទាំងកំហឹងថា ពួកគាត់ ខានលឺគ្រាប់កាំភ្លើងយូរហើយ ថ្ងៃនេះបានលឺ៣គ្រាប់ ពីក្រុម វាយអេត បាញ់សំឡុត ប្រជាពលរដ្ឋតូចតាចដែលរកសុីចិញ្ចឹមឆ្នាំង ពិតជាអស្ចារ្យណាស់។

ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋបានស្រែកថា ឈ្មួញឈើម្នាក់ឈ្មោះ ផាន ជាទាហានអង្គរ័ក្ស និងកូនក្មួយឈ្មោះប្រុស ដឹកទាំងឡានៗ មិនដែលឃើញអស់លោកខាងអង្គការចាប់ម្តងណាឡើយ ហេតុអីមកចាប់បង្ក្រាបតែពលរដ្ឋតូចតាចដឹកឈើក្រហម (ឈើគ្រឿងផ្ទះ) ដែលមិនមានបុណ្យស័ក្តិបែបនេះទៅវិញ ឬមួយឈ្មួញដឹកឈើធ្នង់ បេងធំៗ គេបង់លុយជាប្រចាំ ទើបមិនចាប់បង្ក្រាប?

ដោយឡែក មជ្ឈដ្ឋានខ្លះទៀតលើកឡើងថា អ្នកដែលបាញ់គំរាមប្រជាពលរដ្ឋនោះ មិនមែនជាមន្ត្រីអង្គការវ៉ាយអេតនោះទេ ។ ម្ចាស់គោយន្តដឹកឈើនោះ ត្រូវបានដឹងថា ឈ្មោះភាព ជាកូនរបស់មន្ត្រីនគរបាលខេត្តកំពង់ស្ពឺមូយរូប ដែលឈរជើងនៅឃុំរស្មីសាមគ្គី ហើយក៏ជាមុខសញ្ញាដឹកឈើ ដ៏សកម្មផងដែរ ទើបមានការបង្ក្រាបបែបនេះ។

ពាក់ព័ន្ឋនឹងការផ្ទុះអាវុធនេះដែរ មានមតិខ្លះលើកឡើងសរសើរ ព្រមជាមួយការរិះគន់ខ្លាំងៗថា មិនគួរណាអស់លោកដែលមានអាវុធកាន់នៅដៃ ហ៑ានបាញ់គំរាមប្រជាពលរដ្ឋ ព្រោះតែលាភសក្ការៈតិចតួចបែបនេះឡើយ។

ព្រមពេលជាមួយគ្នានោះដែរ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ កន្លែងកើតហេតុ បាននាំគ្នាស្រែកថា “ឡានដឹកឈើរបស់ឈ្មួញធំៗ មិនដែលចាប់ ចាប់តែរទេះដឹកបន្តិចបន្តួច បាញ់ថែមទៀត មក! មិនបាច់បាញ់ឡើងលើទេ បាញ់ឲ្យងាប់់់់អស់តែម្តងទៅ” ។

នៅយប់ថ្ងៃដដែល គេបានឃើញក្រុមមន្ត្រីអង្គការវ៉ាយអេតបានយករថយន្តទៅដឹកឈើ ដែលបង្ក្រាបបានយកទៅរក្សាទុកនៅស្នាក់ការវ៉ាយអេតនៅចំបក់ ដើម្បីរឹបអូសជាសម្បត្តិរដ្ឋ បើទោះជាមានការិះគន់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ។

មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូបបានប្រាប់ថា មិនមានមន្ត្រីណាម្នាក់ធ្វើដំណើរចូលទៅកន្លែងកើតហេតុនោះទេ នៅយប់ថ្ងៃទី១៦ ខែធ្នូ នេះ អ្នកដែលបាញ់នោះអាចជាមន្ត្រីនៅអង្គភាពផ្សេងហើយឆ្លើយទម្លាក់កំហុសមកលើខេត្ត។

ក្រុមប្រជាពលរដ្ឋបានសំណូមពរថា បើបង្ក្រាបសូមធ្វើឲ្យបានស្មើភាពគ្នា កុំបង្ក្រាបតែពលរដ្ឋតូចតាច ដែលគ្មានលុយបង់ ហើយចំពោះឈ្មួញធំៗ មិនហ៑ានទៅក្បែរនោះ វាពិតជាអយុត្តិធម៌ណាស់។

មិនអាចសុំការបំភ្លឺបានទេ ពីសំណាក់ក្រុមមន្ត្រីអង្គការវ៉ាយអេតពាក់ព័ន្ឋនឹងការបង្ក្រាបឈើខាងលើ។

ក្រុមប្រជាពលរដ្ឋបានស្នើសំុដល់ស្ថាប័នពាក់ព័ន្ឋ មេត្តាត្រួតពិនិត្យចំពោះមន្ត្រីរបស់ខ្លួន ដែលប្រចាំការនៅតំបន់ខាងលើផង បើបណ្តែតបណ្តោយតទៅទៀត ភាពអនាធិបតេយ្យរឹតតែកើតមានលើសដើមជាក់ជាមិនខានឡើយ៕ សេនាស័ក្តិ


ចែករំលែក៖