ព័ត៌មានទាន់ហេតុការណ៍៖

មេជាងសំណង់ម្នាក់សង្ស័យម៉ៅការខាត បែកគំនិតលួចម៉ូតូកូនចៅត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ប្រកបរបរម៉ៅការជាជាងសំណង់ហើយ ក៏ខាត់បង់គ្មានលុយបើកប្រាក់ខែឲ្យកូនជាង ហើយក៏បែកគំនិតប្រើល្បិចហៅកូនជាងមកហូបបាយនៅបន្ទប់ជួលរបស់ខ្លួនក្រោយមកក៏លួចម៉ូតូកូនជាងនោះយកទៅលាក់ទុករួចបង្វែងដាន ប្រាប់សមត្ថកិច្ចថា ចោរលួចទៅវិញ ចុងក្រោយចំណេះជិះកឯង ត្រូវម្ចាស់ម៉ូតូសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនតែម្តង កាលពីព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៧ព្រឹក នៅចំណុចផ្លូវលំ ភូមិថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នគរបាលប្រាប់ថា ជនសង្ស័យឈ្មោះ ដួង សំអុល អាយុ៣១ឆ្នាំមុខរបរមេជាងសំណង់ស្នាក់នៅការដ្ឋានសំណង់ភូមិអរគីដេសង្កាតមអូរបែកក្អមខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិស្វាយម្សៅ ឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ចំណែកម្ចាស់ម៉ូតូឈ្មោះ វង មនោ ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរកូនជាងសំណង់ស្នាក់នៅផ្ទះជួលភូមិទួលពង្រសង្កាត់ចោមចៅ១ខណ្ឌ ពោធិ៍សែនជ័យ។

លោក វង មនោ ដែលជាជនរងគ្រោះជាម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថា កាលពីម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី១៥ធ្នូ២០១៧មុនកើតហេតុមេជាងគាត់ឈ្មោះ សំ អុល បានហៅគាត់ទៅហូបបាយនៅបន្ទប់ជួលភូមិត្រពាំងឈូកសង្កាត់អូរបែកក្អមខណ្ឌសែនសុខដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រឹមសេ១២៥ពណ៌ខ្មៅសេរី២០១៤ពាក់ស្លាកលេខកណ្តាល1R-0087 ឌុបគ្នាទៅពេលទៅដល់មុខបន្ទប់ជួលបានចាក់សោរត្រឹមត្រូវហើយចូលហូបបាយក្នុងបន្ទប់ពេលហូបបាយរួចរូបគាត់ក៏ដេកលក់បន្តិចលុះពេលក្រោកពីដំណេកចេញមកវិញស្រាប់តែបាត់មេជាងនិងម៉ូតូតែម្តងហើយពេលគាត់ទាក់ទងតាមទូរស័ព្ទក៏ខលមិនចូលទើបគាត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

នគរបាលបានប្រាប់ថា ក្រោយពីជនរងគ្រោះមកដាក់ពាក្យបណ្តឹងរួចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុនិងបានឆែកតាមរយ៉ះកាមេរ៉ាសុវត្តិភាពផ្ទះប្រជាពលរដ្ឋស្រាប់តែឃើញមុខជនសង្ស័យឈ្មោះ សំ អុល ជាអ្នកលួចម៉ូតូខាងលើទៅវិញពេេលនោះសមត្ថកិច្ចបានសហការណ៍ជាមួយម្ចាស់ម៉ូតូនិងឈានទៅឃាត់ខ្លួនជនខាងលើបានកាលពីម៉ោង០៧ព្រឹកថ្ងៃទី១៦ធ្នូ២០១៧នៅចំណុចផ្លូវលំភូមិថ្មីសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូកូនជាងពិតមែន ដោយសាខ្លួនម៉ៅការធ្វើផ្ទះឲ្យគេខាតបង់ហើយគ្មានលុយបើកអោយកូនជាងទើបបែកគំនិតធ្វើបែបនេះ។

ជនសង្ស័យបានសារភាពទៀតថា មុនកើតហេតុខ្លួនបានហៅជនរងគ្រោះ ដែលជាកូនជាងមកហូបបាយនៅបន្ទប់ជួលរបស់ខ្លួនក្រោយពីហូបបាយហើយអោយកូនជាងដេកលេងក្នុងបន្ទប់ជួលរបស់ខ្លួនពេលឃើញដេកលក់ខ្លួនបានប្រើល្បិចលួចសោរម៉ូតូមកចាក់បញ្ឆេះម៉ូតូជិះយកទៅផ្ញើទុកនៅផ្ទះមិត្តភ័ត្ត្រនៅម្តុំភូមិស្លែងរលើងហើយបានជិះម៉ូតូឌុបមកបន្ទប់ជួលវិញនិងយកកូនសោរម៉ូតូទុកកន្លែងដើមវិញធ្វើដូចមិនដឹងរឿងអីក្រោយពីម្ចាស់ម៉ូតូក្រោកពីដំណេកបាត់ម៉ូតូក៏ធ្វើជាឆោរឡោឡើងនិងមកប្តឹងសមត្ថកិច្ចថាចោរលួចម៉ូតូទៅ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញពេលក្រោយចំណែកម៉ូតូជនរងគ្រោះត្រូវប្រគល់ឲ្យទៅជនរងគ្រោះវិញ ៕ តុង សីហា


ចែករំលែក៖