ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ បន្ទាប់ពីឆែកឆេររកឃើញនូវថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន១១កញ្ចប់តូច កាលពីវេលាម៉ោង៣រសៀល ថ្ងៃពុធ ៣កើត ខែបុស្ស នព្វស័ក ព.ស២៥៦១ត្រូវនិងថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០១៧ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ចំណុចផ្លូវ បេតុង ក្នុងបុរីសន្តិភាព២ ភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ទី១. ឈ្មោះ ឌឿន ម៉េងឆាយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបប មិនពិតប្រកដស្នាក់នៅ ផ្ទះជួល ក្នុងបុរីសន្តិភាព២ ភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ (ជាអ្នកជួញដូរ) ទី២.ឈ្មោះ អេង វ៉ាន់ណេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបប មិនពិតប្រកដ ស្នាក់នៅភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ទី៣.ឈ្មោះ សុខ ដាវី ភេទស្រី អាយុ ២៧ឆ្នាំ មុខរបប រត់តុ ក្នុងហាង ៩៩៩ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ ។និងទី៤.មានឈ្មោះ ឡុង ឌី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបប ទិញអេតចាយ ស្នាក់នៅ ផ្ទះជួលភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។
លោក ជាង ហុកសែ អធិការរង ទទួលបន្ទុកគ្រឿងញៀន បានអោយដឹងថា មុននិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នោះបាន រូបលោកបានទទួលដំណឹងពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើថា មានក្រុមក្មេងប្រុសស្រី បានពពាក់ពពួន គ្នាចែកចាយនិងប្រើប្រាស់ យ៉ាង គគ្រឹក គគ្រេង ដោយលឺដូចរូបលោក បានដឹកនាំកម្លាំង នៃអធិការដ្ឋានខណ្ឌដង្កោ ចុះឃ្លាំមើលនៅចំនុចខាងលើ ក៏ប្រទះឃើញ ជនសង្ស័យម្នាក់ ឈ្មោះ ឌឿន ម៉េងឆាយ កំពុងតែឈរ រេរ៉នៅតាមផ្លូវ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួននិងសុំធ្វើការឆែកឆេរ ស្រាប់តែរកឃើញនូវថ្នាំ ប្រភេទក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់តូច សង្ស័យជាសាធាតុញៀន រួចហើយក៍បាននាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិនគបាល ពងទឹក និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ ជាបន្តបន្ទាប់បន្ថែមទៀត នៅទៅតាំងបីផ្សេងគ្នា ព្រមទាំងគ្រឿងញៀន១កញ្ចប់តូច និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត រួចបានយកមកទៅសាកសួរបន្តទៀតនៅអធិការខណ្ឌដង្កោ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងនោះបាន សារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ចែកចាយនិងប្រើប្រាស់គ្រឿងញៀនទាំងនេះពិតប្រាកដមែន ។
សមត្ថកិច្ចបានដកហូត ថ្នាំប្រភេទក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់តូច ថង់សំរាប់ច្រកថ្នាំមួយចំនួន និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀត
បន្ទាប់ពីសាកសួររួច ជនសង្សយ័ព្រមទាំង វត្ថុតាំង ត្រូវសមត្ថកិច្ច កសាងសំនុំរឿងបញ្ជួននិង ឃុំខ្លួននៅអធិការដ្ធានខណ្ឌដង្កោ ដើម្បីរង់ចាំបញ្ជូនបន្តទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕ ភារ៉ា ដង្កោ