ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះចម្បាំង«ថ្ងៃអវសាន» ៤គ្រឿងបង្ហាញខ្លួនលើដែនអាកាសបង្កក្តីបារម្ភពីសង្គ្រាមកើតឡើង

ចែករំលែក៖

យន្តហោះBoeing E-6B Mercury មានរហស្សនាមថា «ថ្ងៃអវសាន»មានតួនាទីជាទីបញ្ចាការនៅលើដែនអាកាសរបស់ អាមេរិក ក្នុងគោលដៅបើកការវាយប្រហារ តបតនឹងសង្គ្រាម បរមាណូអាចផ្ទុះឡើង ។ យន្តហោះខាងលើអាចកម្ទេចទីតាំងសត្រូវក្នុងរយៈពេលខ្លីបំផុត។

សារព័ត៌មាន Daily Star បានផ្សាយថា យន្តហោះ E-6B Mercuryបានបង្ហាញខ្លួននៅលើដែនអាកាសស្ថិតនៅឆ្នេរសមុទ្រ ភាគខាងកើតនិងភាគខាងលិចអាមេរិក។ ព័ត៌មានខាងលើ កើតឡើងក្រោយពេល មន្ត្រីយោធាអាមេរិកបានស្នើដល់កម្លាំង ទាហាន ត្រៀមលក្ខណៈ ក្នុងការធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង។

យន្តហោះចម្បាំង E-6B Mercury មានសមត្ថភាពវាយប្រហារដោយបរមាណូនៅគ្រប់គោលដៅ និងនៅគ្រប់ទិសទីជុំវិញ ពិភពលោក ដោយបញ្ជាឲ្យវាយប្រហារដោយកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។ដោយសារតែមានសារ សំខាន់ជាទីបញ្ជាការលើអាកាសសម្រាប់សង្គ្រាមបរមាណូ យន្តហោះ E-6B Mercury ត្រូវបានដាក់ឈ្មោះថាជា «អវសាន ផែនដី» ។យន្តហោះនេះនឹង បញ្ជាគ្រប់ យ៉ាង ក្រោយពេលដែល ទីបញ្ជាការនៅលើដីត្រូវបានបំផ្លាញនោះ។

អតីតមន្ត្រីយោធាអាមេរិកបានឲ្យដឹងថា«មន្ទីរបញ្ចកោណ កំពុងតែត្រៀម ​​ ​ លក្ខណៈសម្រាប់វាយប្រហារទៅលើ គោលដៅសំខាន់ៗរបស់កូរ៉េខាងជើង ដើម្បីបង្ហាញឲ្យពិភពលោកដឹងថា អាមេរិក មិនចេះតែនិយាយនោះឡើយ។

ការវាយប្រហាររបស់អាមេរិក ទៅលើ កូរ៉េខាងជើង គឺសំដៅទៅលើទីតាំង សាក ល្បងកាំជ្រួចមីស៊ីល ឬឃ្លាំងអាវុធរបស់ ប្រទេសនេះ។ ប្រភពព័ត៌មានពីមន្ត្រីយោធាអាមេរិកបានឲ្យដឹងថា អាមេរិកនឹងប្រើប្រាស់យុទ្ធសាស្ត្រដូចដែលបានវាយប្រហារ ទៅលើ ទីតាំងទាហានអាកាសរបស់ស៊ីរីដោយបាញ់មីស៊ីលរហូតដល់៥៩គ្រាប់ក្នុងរយៈពេលខ្លី។

នៅពេលនេះគេមិនទាន់ដឹងពីគោលដៅដែលអាមេរិកបញ្ចេញយនុ្តហោះ E-6B Mercury នៅឡើយ ហើយទីតាំងដែលយន្តហោះខាងលើចុះចតទាំង៤គ្រឿងនោះក៏ មិនទាន់ដឹងនៅឡើយដែរ។ ប៉ុន្តេយន្ត ហោះខាងលើគឺជា ប្រភេទយន្តហោះយោធាមានតួនាទីយ៉ាងសំខាន់នៅក្នុងការត្រួតពិនិត្យទីតាំងរបស់សត្រូវដើម្បីវាយ ប្រហារ។

យន្តហោះខាងលើ អាចហោះហើរនៅលើអាកាសបានរហូតដល់ទៅ១៥ម៉ោង ឬរហូតដល់ទៅ៧២ម៉ោងប្រសិនបើទទួលបានការចាក់សាំង បន្ថែមនៅលើដែន អាកាសនោះ។

ការបញ្ចេញយន្តហោះខាងលើរបស់ អាមេរិកកើតឡើង ក្រោយពេលដែលអាមេ រិក កំពុងតែបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ ដោយសារតែគោលនយោបាយអាត្មានិយមរបស់ប្រធានាធិបតីដូណាល់ ត្រាំ ។ នៅពេលនេះអាចនិយាយបានថា អាមេរិក កំពុងតែនៅឯកោម្នាក់ឯង ក្នុង ពិភពលោក ដោយគំនិតអាត្មានិយម មិន គិតដល់ផលប្រយោជន៍រួមរបស់ពិភព លោក។ ជាក់ស្តែង ការដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុនិង ជនអន្តោ ប្រវេសន៍ជាដើម។

ការមិនពេញចិត្តរបស់អាមេរិក បាន បង្ហាញយ៉ាងច្បាស់នៅក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិស្តីពី ការស្នើឲ្យអាមេរិកដកសេចក្តីសម្រេចទទួលស្គាល់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល។ ក្នុងចំណោមសមាជិករបស់អង្គការសហប្រជាតិ១៩៣ប្រទេស មាន៩ប្រទេស ប៉ុណ្ណោះ ដែលគាំទ្រអាមេរិក ក្នុងនោះក៏មានអាមេរិកនិងអីុស្រាអែលផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖