ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានអន្តរាគមន៍បង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុច មុខវត្តកោះ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យ សម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០២ ករណី ៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ ទោស(ឆក់ទូរសព្ទ័ដៃមិនបានសម្រេច) កាលពីថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ២០,៣០ នាទី នៅចំណុចផ្លូវព្រះ មុន្នីវង្សកែង ផ្លូវ១៨៤ ភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ XIAO DUN QI ANG ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ចិន មុខរបរ លក់ដូរ កាន់លិខិតឆ្លងដែនលេខ G ៥៤៣៣៣៤៨៣ ស្នាក់នៅសណ្ឋាគារអេស៊ា ផ្លូវព្រះមុន្នីវង្ស សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា ។
ករណីទី២ អំពើលួចមានស្ថានទម្ងន់ ទោស(ឆក់កាបូបស្ពាយមិនបានសម្រេច) កាលពីថ្ងៃទី ១០-១០-២០១៧ វេលាម៉ោង ១៨,៤០ នាទី នៅចំណុចមុខផ្ទះលេខ១២១អឺ០ផ្លូវលេខ២៧៤ ក្រុម១៥ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្រោយកើតហេតុជនបរទេស ភេទស្រី មិនស្គាល់អត្តសញ្ញាណ មិនបានទៅដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹតទេ ។
ជនសង្ស័យដែលឃាត់ខ្លួនបាន១-ឈ្មោះ ហុក ម៉ាណារ៉ា ហៅ ទ្រី ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះលេខ៦ ផ្លូវលំ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ;ទី២-ឈ្មោះ ង៉ោ ប៉ាវ ភេទ ប្រុស អាយុ ១៤ ជនជាតិ ខ្មែរ មុខរបរ សិស្សសាលាចិនទួនហ្វា ស្នាក់នៅផ្ទះលេខ១៦២ ផ្លូវ១០៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា ។
វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាព ម៉ូតូម៉ាក SUZUKI SMASHV ពណ៌ខ្មៅ សេរីឆ្នាំ២០១២ លេខតួ-លេខម៉ាស៊ីន ១១៥៥០៧ ពាក់ស្លាកលេខភ្នំពេញ ១BG-៩៣៤៥ ។
បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕ស តារា