ព័ត៌មានទាន់ហេតុការណ៍៖

ខឹងកូនស្រីយំតាម ស្ត្រីជាម្តាយខ្ទប់ផ្លូវខ្យល់ដង្ហើបស្លាប់

ចែករំលែក៖

ខេត្តសៀមរាប៖ ស្ត្រីម្នាក់ជាប់សង្ស័យបានសម្លាប់កូនស្រីបង្កើតរបស់ខ្លួន ដោយការខ្ទប់ខ្យល់ដង្ហើមរបស់នាង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលកូនស្រីរងគ្រោះយំទារទៅតាមម្តាយនោះ។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិច្បារលើចាន់ស ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះស៊ុម ស៊ីនន អាយុ៣៨ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើត្រូវជាម្តាយបង្កើតក្មេងស្រីជនរងគ្រោះដែលទើបតែអាយុ២ខែប៉ុណ្ណោះ ឈ្មោះ កើន ស្រីនីន ត្រូវក្ស័យសង្ខា ។

ប្រភពរាយការណ៍ថា កូនតូចរងគ្រោះបានយំរកតាមម្តាយ ហើយម្តាយចិត្តឫស្យាក៏ប្រហារកូនចោលបែបនេះតែម្តង។

គេថា ជនសង្ស័យជាម្តាយ ជាស្រ្តីស្រវឹងខួប ចំណែកប្តីរបស់គាត់បានរត់ចោលយូរហើយ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅស្នងការចាត់ការបន្តផងដែរ៕


ចែករំលែក៖