ខ្សែប្រយុទ្ធ Mohamed Salah របស់ក្លិបហង្សក្រហមLiverpool និងជម្រើសជាតិអេហ្ស៊ីប ត្រូវបានគេបោះឆ្នោតឲ្យជាប់ជាកីឡាករបាល់ទាត់លេងល្អបំផុតប្រចាំឆ្នាំ២០១៧របស់បណ្តាលប្រទេសអារ៉ាប់។
ការបោះឆ្នោតនោះធ្វើឡើងដោយមានការចូលរួមពីអ្នកសារព័ត៌មានជាង១០០នាក់មកពីបណ្តាលប្រទេសអារ៉ាប់ផ្សេងៗគ្នា។
កីឡាករវ័យ២៥ឆ្នាំ Mohamed Salah កំពុងតែមានទម្រង់ល្អជាមួយនឹងក្រុមងហង្ស ក្រហមLiverpoolនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ក្រោយផ្លាស់មកពីក្រុម AS Roma របស់អ៊ីតាលី។ រូបគេរកគ្រាប់បាល់បាន១៧គ្រាប់ហើយ ក្នុងចំណោម២៣ប្រកួតនៅក្នុងរដូវកាលថ្មីនេះ។
មិនត្រឹមតែលេងល្អនៅក្នុងក្លិបបាល់ទាត់ទេគាត់ក៏បានជួយក្រុមជម្រើសជាតិអេហ្ស៊ីប ទទួលបានកៅអីមួយទៅលេងនៅក្នុងកម្មវិធី World Cup នៅក្នុងប្រទេសរុស្ស៊ី ឆ្នាំ២០១៨នេះទៀតផង ៕ ដេវីត