ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសាកសួរបុរសជនជាតិអូស្ត្រាលីបទល្មើស​ “ប្រមូលផ្ដុំព័ត៌មានជាអាទិ៍នាំឲ្យអន្តរាយដល់ការពារជាតិ”

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨​ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យមន្ត្រីអនុរក្សពន្ធនាគារនាំខ្លនលោក James Ricketson ផលិតករ ភាពយន្ត ជនជាតិ អូស្ត្រាលី មកសាកសួរ​ បន្ទាប់ជននេះ ត្រូវបានតុលាការឃុំខ្លួន ពី បទ “ប្រមូល ផ្ដុំ ព័ត៌មាន ជាអាទិ៍ នាំ ឱ្យ អន្តរាយ ដល់ ការពារ ជាតិ”។

សូមបញ្ជាក់ថា កាល ពី ថ្ងៃ ទី ០៩ ខែមិថុនា ឆ្នាំ២០១៧ លោក James Ricketson បានថត ការដង្ហែរក្បួន នៅ ថ្ងៃ ឃោសនា ធំ ថ្ងៃ ទី ២ ខែ មិថុនា ក្នុងរាជធានី ភ្នំពេញ របស់ បក្ស ប្រឆាំង ដោយ ប្រើ កាមេរ៉ា ប្រភេទ យន្តហោះ ដ្រូន (Drone)ហើយមួយ ថ្ងៃ មុន ថ្ងៃ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ-សង្កាត់ លោក James Ricketson ត្រូវ បាន ក្រុម កម្លាំង នគរបាល អន្តោប្រវេសន៍ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ឃាត់ ខ្លួន ដោយ ចោទ ថា ជនជាតិ អូស្ត្រាលី រូប នេះ បាន ធ្វើ សកម្មភាព លួច ប្រមូល ព័ត៌មាន ពី កម្ពុជា ទៅ ផ្សព្វផ្សាយ នៅ ក្រៅ ប្រទេស ដោយ គ្មាន ការ អនុញ្ញាត ពី អាជ្ញាធរ កម្ពុជា។

មាត្រា ៤៤៦ នៃ ក្រម ព្រហ្មទណ្ឌ ចែង ថា “បទ ប្រមូល ផ្ដុំ ព័ត៌មាន ជាអាទិ៍ ដែល អាច ធ្វើ ឲ្យ អន្តរាយ ការពារ ជាតិ ជា អំពើ ទទួល ឬ ប្រមូល ផ្ដុំ ដើម្បី ផ្ដល់ ព័ត៌មាន ទៅ ឲ្យ រដ្ឋ បរទេស ឬ ភ្នាក់ងារ បរទេស នូវ ព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យ ព័ត៌មានវិទ្យា ឬ សលាកបត្រ ដែល អាច ធ្វើ ឲ្យ អន្តរាយ ការពារ ជាតិ់។បទល្មើស នេះ ត្រូវ ផ្ដន្ទាទោស ដាក់ ពន្ធនាគារ ៥ ឆ្នាំ ទៅ១០ ឆ្នាំ បើសិនតុលាការបានរកឃើញមែននោះ៕ ចេស្តា


ចែករំលែក៖