ខេត្តពោធិ៍សាត់៖ បុរសចិត្តស្រាលម្នាក់ត្រូវបានគេសង្ស័យអន់ចិត្ត ខណៈឪពុកស្តីបន្ទោសបន្តិចបន្ទួច បានរត់ទៅចងព្យួកនៅមែកស្វាយក្បែរបងវត្តបានសម្រេច បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិផងរបងជាមួយ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានផងដែរ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចដើមស្វាយក្បែររបង(វត្តពោធិ៍) ស្ថិតក្នុងភូមិព្រែកតាវង ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆេង សុខឃី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
ប្រភពខាងលើបន្តថា មុនពេលកើតហេតុគេឮសម្លេងទំនាសគ្នានៅក្នុងគ្រួសារមួយនេះ ដោយបុរសជាឪពុកបានស្ដីបន្ទោសបន្តិចបន្ទួចលើលោក កូន ចិត្តខ្លាំងរូបនេះ ដោយតបតរមាត់ទៅវិញទៅមកជាមួយឪពុកផងដែរ ប៉ុន្តែក្រោយមកបន្តិចក៍បានស្ងប់ស្ងាត់ទៅវុញ លុះមួយសន្ទុះក្រោយមកទៀតស្រាប់តែអ្នកភូមិប្រទះឃើញចងព្យួកនៅមែកដើមស្វាយបែបនេះ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិផងរងបជាមួយ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានតែម្ដង។
ប្រភពព័ត៌មានដដែលបន្តទៀតថា ក្រោយកើតហេតុមន្រ្តីជំនាញកោសល្យវិច័យបានសហការគ្នាចុះពិនិត្យ លទ្ធផល៖ លើខ្លួនប្រាណសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ រួចប្រគល់សាកសពឲ្យក្រុមសាច់ញាតិទទួលទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន