ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យអន់ចិត្តឪស្តីបន្ទោស​រត់ទៅចងព្យួរ.កធ្វើអត្តឃាតបានសម្រេចនៅមែកស្វាយ​

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖ ​បុរសចិត្តស្រាលម្នាក់ត្រូវបានគេសង្ស័យអន់ចិត្ត ខណៈឪពុកស្តីបន្ទោសបន្តិចបន្ទួច បានរត់ទៅចងព្យួកនៅមែកស្វាយក្បែរបងវត្តបានសម្រេច បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិផងរបងជាមួយ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានផងដែរ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២ ​និង៣០​នាទីរសៀល​ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចដើមស្វាយ​ក្បែរ​របង(​វត្ត​ពោធិ៍​) ស្ថិត​ក្នុងភូមិ​ព្រែក​តា​វង​ ឃុំ​អន្លង់​វិល​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​ ។

អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ​ ឆេ​ង​ សុខ​ឃី​ ភេទ​ប្រុស ​អាយុ ​២៤​ឆ្នាំ​ ​ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។

ប្រភព​ខាងលើបន្តថា មុន​ពេល​កើតហេតុ​គេឮសម្លេងទំនាសគ្នានៅក្នុងគ្រួសារមួយនេះ ដោយបុរសជាឪពុកបានស្ដីបន្ទោសបន្តិចបន្ទួចលើលោក កូន ចិត្តខ្លាំងរូបនេះ ដោយតបតរមាត់ទៅវិញទៅមកជាមួយឪពុកផងដែរ ប៉ុន្តែក្រោយមកបន្តិចក៍បានស្ងប់ស្ងាត់ទៅវុញ លុះមួយសន្ទុះក្រោយមកទៀតស្រាប់តែអ្នកភូមិប្រទះឃើញចងព្យួកនៅមែកដើមស្វាយបែបនេះ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិផងរងបជាមួយ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានតែម្ដង។

ប្រភពព័ត៌មានដដែលបន្តទៀតថា ក្រោយកើតហេតុមន្រ្តីជំនាញកោសល្យវិច័យបានសហការគ្នាចុះពិនិត្យ លទ្ធផល៖ លើខ្លួនប្រាណសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ រួចប្រគល់សាកសពឲ្យក្រុមសាច់ញាតិទទួលទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖