ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទេរលោក ចាន់ ចេស្តា ពីអភិបាលខេត្តកំពតទៅក្រសួងដើម ដាក់ជំនួសដោយលោក ជាវ តាយអភិបាលរងខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញៈ លោកចាន់ ចេស្តា អភិបាលខេត្តកំពត ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ចទៅជាមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ ហើយតំណែងរបស់លោក(ចាន់ ចេស្តា)ជំនួសដោយលោក ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាលជំនួសវិញ។

យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ចុះថ្ងៃអង្គារ១រោចខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ បានត្រាស់បង្គាប់ មាត្រា១៖ «ផ្ទេរភារកិច្ចឯកឧត្តម ចាន់ ចេស្តា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីអភិបាល នៃគណៈអភិបាលខេត្តកំពត ឲ្យទៅបម្រើការងារនៅក្របខ័ណ្ឌដើមវិញ»។ មាត្រា២ តែងតាំងឯកឧត្តម ជាវ តាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលខេត្តកំពត»៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះមហាក្សត្រ៖


ចែករំលែក៖