ខេត្តព្រះសីហនុ៖ ស្រ្តីម្នាក់ដែលជាប្រពន្ធជនរងគ្រោះបានរៀបរាប់ ប្រាប់សមត្ថកិច្ចថា៖ នៅវេលាម៉ោងប្រមាណ៣និង៣០នាទីរំលងអធ្រាត្រ ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨ ប្តីរបស់គាត់ឈ្មោះ សេង សុភក័ អាយុ ៣៤ឆ្នាំ មុខរបរកម្មករសំណង់ បានឡើងផឹកទឹក រួចអួលទឹកស្លាប់តែម្តង។
ប្រពន្ធជនរងគ្រោះឈ្មោះពេជ រំដួល អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា ។
បន្ទាប់មកបានដឹកសព យកទៅតំកល់ នៅវត្តក្រោម រងចាំលោកគ្រូពេទ្យ និង មន្ត្រីជំនាញបច្ចេកទេសវិទ្យាសាស្រ្តធ្វើកោសល្យវិច័យ។
រឿងហេតុ បានកើតឡើងនៅក្នុងការដ្ឋានសំណង់ របស់លោកឧកញ្ញា អ៊ូ ឆាយ ក្រុមទី៤៨ ភូមិ៥ សង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕ ឆ្លាម សមុទ្រ