ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះមានសេចក្ដីរាយការណ៍មកថា មេឈ្មួញរក ស៊ីឈើគ្រញូងល្បីឈ្មោះជិត២០ឆ្នាំ នៅ តំបន់ទិសទី៣សមរភូមិមុខខេត្តឧត្តរមាន ជ័យ២នាក់គឺឈ្មោះ ដុស និង លោកវរ សេនីយ៍ឯក រស់ជុក ដែលមានតួនាទី ជា ប្រធានការិល័យអភិវឌ្ឍន៍ នៅក្នុងអង្គភាព កងពលតូចលេខ៤២ នៅតែដំណើរការ មុខជំនួញយ៉ាងរលូន ដោយបានកៀរគរពលករឆ្លងដែនទៅកាប់ឈើគ្រញូងស្រុកថៃ ។ ម្យ៉ាងទៀតឈ្មួញនេះប្រមូលទិញឈើគ្រញូងផ្ដាច់មុខនៅតាមបន្ទាត់ព្រំដែនក្នុងសង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យ។
ជាក់ស្ដែងមានសេចក្ដីរាយការណ៍ជា បន្ដបន្ទាប់មកថា ឈ្មោះ ដុស បានបោះ ទីតាំង ប្រមូលទិញឈើនៅចំណុចបង្គោលសីមាលេខ១៣ រីឯលោករស់ជុក បានដឹក ជញ្ជួនមកស្តុកទុកនៅឃ្លាំងមួយកន្លែង នៅ ភូមិបុស្សសង្កាត់កូនក្រៀលក្រុងសំរោង ខេត្តឧត្តរមានជ័យ និងដឹកជញ្ជួនបន្ដទៅប្រទេសវៀតណាម។
មេឈ្មួញទាំង២នាក់ខាងលើរងការ សង្ស័យថាបានត្រូវរ៉ូវគ្នាជាមួយមេបញ្ជាការអង្គភាព ទើបសកម្មភាពនេះប្រព្រឹត្ត បានយ៉ាងរលូនជាង១០ឆ្នាំមកនេះ ហើយគេមិនជឿថា លោកឧត្តមសេនីយ៍ទោ ប៉ែន វយ មិនដឹងរឿងក្នុងមុខជំនួញល្មើសច្បាប់ របស់កូនចៅខ្លួននោះដែរ។
លោកវរសេនីយ៍ឯក រស់ជុក មិនអាចសុំការបំភ្លឺជុំវិញករណីខាងលើបានទេ ព្រោះទូរស័ព្ទចូលហើយតែគ្មានអ្នកទទួល ។ រីឯឈ្មោះដុសក៏មិនអាចទំនាក់ទំនងសុំការបំភ្លឺបានដែរ ដោយទូស័ព្ទជាប់រវល់រហូត តែសេណារីយោ ជាអ្នករកស៊ីជាមួយបានប្រាប់ថាមួយរយៈនេះត្រូវបានកងកម្លាំងយោធាវរៈការពារព្រំដែន៤០២បិទមិនឲ្យមានសកម្មភាពចរាចរណ៍ឈើគ្រញូងឆ្លងដែនទេ តែឥឡូវនេះបើកវិញហើយ ៕ ប៉ែន នួន