ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ចងកសម្លាប់ខ្លួននៅក្នុងការដ្ឋានសំណង់ចិន(កោះពេជ្រ)

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨​ បុរសម្នាក់ជាកម្មករសំណង់ បានចងកសម្លាប់ខ្លួននៅក្នុងការដ្ឋានសំណង់ចិន(កោះពេជ្រ) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ហ៊ន គឹមហេង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅ ភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងមាន ស្រុកកំណើតនៅខេត្តបាត់ដំបង ។

សមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុបានជនរងគ្រោះខាងលើមិនបានចេញមកធ្វើការ ដោយមិនឃើញក៏ត្រូវកម្មករដូចគ្នានោះ បានដើរទៅមើល ស្រាប់តែឃើញបុរសរងគ្រោះបានចងកសម្លាប់ខ្លួនបាត់ទៅហើយ ភ្លាមៗនោះកម្មករដូចគ្នាបានរត់មកប្រាប់មេការថា ជនរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយ ក្រោយមក ក៏បាននាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្នានឲ្យមកមើលនឹងសមត្ថកិច្ចជំនាញ់ក៏បានចុះមកធ្វើកោសល្យវិច័យផងដែរ។

លោកវិជ្ជបណ្ឌិត នង សុណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ប្រា់ថា សពស្លាប់ដោយសារធ្វើអត្តឃាតពិតប្រដកមែន ។

បច្ចុប្បន្នសពយកទៅតម្កលនៅវត្តស្ទឹងមានជ័យដើម្បីប្រគល់ជូនក្រុមគ្រសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស រស្មី


ចែករំលែក៖