ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង០១និង៣០នាទីរសៀល អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរ ចំនួន០៤នាក់តាមច្រកអន្តរជាតិជាំ ។
ពលរដ្ឋខ្មែរទាំង៤នាក់ឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ គេត ដៀប ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្រសាំងមានជ័យ ឃុំដុនយ៉យ ស្រុកឈូក ខេត្តកំពត, ២-ឈ្មោះ ចិន អិត ភេទប្រុស អាយុ៣៥ រស់នៅដូចនាក់ទី១, ៣-ឈ្មោះ ប៊ុត សឿន ភេទប្រុស អាយុ៥៥ រស់នៅដូចនាក់ទី១ និង៤-ឈ្មោះ ស អ៊ុក ភេទប្រុស អាយុ២៣ រស់នៅភូមិកណ្ទួត ឃុំកណ្ទួត ស្រុកជាំក្សាន្ត ខេត្តឧត្តរមានជ័យ ។ អ្នកទាំង០៤ចាប់ខ្លួនថ្ងៃទី១៩.១២.២០១៥ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ចូលតាមច្រកចាក់ច្រែង ជាប់គុកនៅខេត្តស៊ីសាកេតប្រទេសថៃ ។
ក្រោយពីការសួរនាំរួចមក សមត្ថកិច្ចក៏បានអប់រំហើយ បានឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន តាមច្រកអន្តរជាតិជាំ ៕ ប៉ែន នួន