ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្នាជិះម៉ូតូបម្រុងទៅទាក់សត្វឆ្កែមិនទាន់បានធ្វើសកម្មភាពផងនគរបាលឃាត់ខ្លួនម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូបែកក្អមឃាត់ខ្លួន បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាបម្រុងធ្វើសកម្មភាពទាក់សត្វឆ្កែនៅពេលយប់។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កើតឡើងកាលពីថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨​ នៅ​ម្ដុំ​វត្ត​អង្គ​តា​មិញ សង្កាត់​អូបែកក្អម ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ជូ អាយុ ៤៣ឆ្នាំ មុខរបរ និង​ទីលំនៅ មិន​ពិតប្រាកដ ចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ ១គ្រឿង ម៉ាក​ឌ្រី​ម​ សេ១២៥ ពណ៌​ខ្មៅ ជិះ​គ្នា ២នាក់ បាន​បម្រុង​ធ្វើ​កម្ម​ភាព​ទាក់​ឆ្កែ ខណៈនោះ សមត្ថកិច្ច​ឃើញ​សង្ស័យ ក៏​​ប្រដេញ​ដល់​ចំណុចកើតហេតុ​ខាងលើ​ចាប់ខ្លួនបាន​ម្នាក់ ចំណែក​ម្នាក់​រត់គេចខ្លួន​ ។

សមត្ថកិច្ចក៏នាំខ្លួន​ជនសង្ស័យ​ខាងលើ​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ក្រោយមកពិនិត្យឃើញមានសារធាតុញៀននៅក្នុងទឹកនោម។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធី៕ តុង សីហា


ចែករំលែក៖