ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចដីសម្បទានសង្គមកិច្ច ស្ថិតនៅចំនុចក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីចងកមួយកើតឡើងបណ្តាលឲ្យកុមារីម្នាក់ស្លាប់។
តាមការឲ្យដឹងរបស់កងរាជអាវុធហត្ថស្រុកស្ទ្ទឹងហាវថា សាកសព ឈ្មោះ ផាត សុខា ភេទស្រី អាយុ ៧ឆ្នាំ មុខរបរសិស្សរៀន នៅសាលាបឋមសិក្សាអូរត្រជាក់ចិត្ត ឪពុកឈ្មោះ ផាត សុភណ្ឌ័ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះ ហៀង ខន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានលេងបាយឡុកបាយឡជាមួយក្មេងៗប្រុសចំនួន២នាក់ ឈ្មោះ ភាព គន្ធា អាយុ៣ឆ្នាំ ឈ្មោះ ហង្ស សុខដុម អាយុ៥ឆ្នាំ ក្រោយមកពួកគេបាននាំគ្នាលេងចងក ក៏ស្លាប់មែនទែន។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញសាកសពបានស្លាប់ដោយសារចងកពិតប្រាកដមែន៕ ឆ្លាម សមុទ្រ