ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនលោកគ្រូស្រោចទឹក ឃើញអ្នកជំងឺទំនងមានអារម្មណ៍លួងលោមរំលោភសម្រេចបានជាច្រើនដង មកតុលាការ

ចែករំលែក៖

ខេត្តកណ្តាល: នៅរសៀលថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាលយ័ប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនលោកគ្រូស្រោចទឹក ឃើញអ្នកជំងឺទំនងមានអារម្មណ៍លួងលោមរំលោភសម្រេចបានជាច្រើនដង មកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស&yកំពុងស្ថិតក្រោមការសាកសួររបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ ឯក កុសល់ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់កង់បី (គ្រូស្រោចទឹក) មានទីលំនៅ ភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល ។

សូមជម្រាបថា៖នារីម្នាក់មានជំងឺប្រចាំកាយ បានស្វែររងលោកគ្រូអោយព្យាបាល និងស្រោចទឹកអោយ រហូតស្វែងរកបានជួបលោកគ្រូស្រោចទឹកនៅក្នុងអាស្រម រយះពេល០២ថ្ងៃ ធ្វើអោយលោកគ្រូមានអារម្មណ៍លួងលោមរំលោភបានសម្រេចជាច្រើនដង ទើបប្តឹងអោយសមត្ថកិច្ចចាប់ខ្លួនលោកគ្រូ។

ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃ ច័ន្ទ ០៥ កើត ខែ មាឃ ឆ្នាំ រកានព្វស័ក ព.គ ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែ មករាឆ្នាំ២០១៨ៀ វេលាម៉ោង ១០និង៣០ នាទី នៅចំណុច:ភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល។

នគរបាលស្រុកកៀនស្វាយបានប្រាប់អោយដឹងថា: ជនរងគ្រោះ ០១ នាក់ ឈ្មោះ ស ប ណ ភេទ ស្រី អាយុ ២៦ ឆ្នាំ ។

នគរបាលបញ្ជាក់ថា: ជនរងគ្រោះប្រាប់ថា​ នៅវេលាម៉ោង ១០និង៣០ នាទី នាងខ្ញុំមានជំងឺប្រចាំកាយ ហើយបានទៅមើលជំងឺស្ថិតក្នុងភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។ ផ្ទះរបស់ឈ្មោះ ឯក កុសល់ (ចយ) ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់កង់បី(ធ្វើគ្រូស្រោចទឹក)មានទីលំភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។លុះដល់វេលាម៉ោង ២២:០០ នាទីថ្ងៃខែ ឆ្នាំដដែលស្រាប់តែឈ្មោះ ឯកកុសល់ ភេទ ប្រុស (ចយ)បានប្រាប់ខ្ញុំថា កូនគេចូលរូបមកកាន់នាងខ្ញុំហើ
យជនសង្ស័យក៍បានចាប់រំលោភនាងខ្ញុំនៅក្នុងអាស្រម បានសម្រេចចំនួន០២ដង ក្នុងពេលមួយយប់។ បន្ទាប់មកទៀតដល់ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧វេលាម៉ោង ២២:១០ នាទី ជនសង្ស័យនោះបានរំលោភនាងខ្ញុំចំនួន០៣ដងទៀតរួចហើយជនសង្ស័យនោះ
បានគំរាមនាងខ្ញុំថា បើមិនព្រមគឺបារមីនិងកាច់បង ប្អូន ឪពុក ម្តាយនាងខ្ញុំស្លាប់ទាំងអស់ ហើយជារៀងរាល់ថ្ងៃ
ជនសង្ស័យនោះតែងតែរំលោភនាងខ្ញំបានសម្រេច ០២ទៅ០៣ដងរហូត។ លុះដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១០:៣០ នាទី នាងខ្ញុំបានមកដាក់ពាក្យបណ្តឹងនៅសាលាឃុំ រហូតដល់ថ្ងៃទី ២២ ខែធ្នូ ២០១៧ វេលា ម៉ោង០៩:៤០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំបានទទួលបណ្តឹងរួចក៍បានរាយការណ៍ជំនាញស្រុកដើម្បីកសាងសំណុំរឿងតាមច្បាប់៕ ឆ ដា


ចែករំលែក៖