ព័ត៌មានទាន់ហេតុការណ៍៖

លួច​ណាត់ជួប​គ្នា​ជាមួយប្រពន្ធគេ ប្ដីគេតាមទាន់បែកក្បាល

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​លួច​ណាត់ជួប​គ្នា​ជាមួយប្រពន្ធគេត្រូវប្តី​តាម​ទាន់​ក៏​​បាន​ទាញ​មួក​សុវត្ថិភាព​វាយ​បែកក្បាលហូរឈាមពេញខ្លួន ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង ៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃ អង្គារ ៧ កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨។ នៅ​ចំណុច​ក្បែរ​ភ្លើងស្តុប​ច្រកចូល​ស្ពាន​ឥ​ន្ធ​នូ កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសជាប្ដីមាន​ឈ្មោះ សុខ ទ្រី អាយុ​៣១​ឆ្នាំ ខ្មែរ​កាត់​ ជនជាតិវៀតណាម។​
ស្ត្រី​ជា​ប្រពន្ធ​មាន​ សុខ យ៉ា អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម​ មានមុខ​របរ​លក់​កាហ្វេ​តាម​រទេះ មានកូន​ប្រុស​-​ស្រី​ចំនួន​០៣​នាក់ ស្នាក់​នៅផ្ទះ​ជួល​គ្មាន ខណ្ឌ​ច្បារ​អំពៅ ។

ចំណែក​បុរស​ដែលលួចណាត់ប្រពន្ធគេខាងលើមានឈ្មោះ ដាំង វ៉ា​ន់​ទឹង អាយុ​៤៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជា​ជាងសំណង់ ។

បើតាមសម្ដីពីបុរស​ជា​ប្តី​បានរៀបរាប់ប្រាប់​សមត្ថកិច្ចអោយដឹងថា ពេល​ដែល​ប្រពន្ធ​​បាន​ត្រឡប់​មក​ផ្ទះ​រួមរស់​ជាមួយ​រូប​គាត់​ជា​ប្តី និង​កូនប្រុស​-​ស្រី ៣នាក់ ស្រាប់តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពួក​គេ​ក៏​បាន​លួច​ទាក់ទង​គ្នា​ជា​មួយបុរសខាងលើ ហើយ​ក៏​មាន​អ្នក​ស្គាល់គ្នា​បាន​ប្រាប់​ថា ប្រពន្ធ​របស់គាត់បានលួច​ទាក់ទង​គ្នា​ ជាមួយនឹង​បុរស​ខាងលើ ហើយនិងបាន​ណាត់ជួប​គ្នា​ឡើងផ្ទះ​សំណាក់​ជា​ច្រើន​លើកផងដែរ ។

ក្រោយ​ពីបានលឺដូច្នេះ រូប​គាត់​ក៏​បាន​ជិះ​ម៉ូតូ​តាមដានប្រពន្ធផងដែរ រហូតក៏​ប្រទះ​ឃើញ​ពួក​គេ​ទាំង​ពីរ​នាក់​ កំពុង​តែ​អង្គុយ​ក្បែរ​គ្នាផងនោះ គាត់​ក៏ដើរទៅវាយ​ប្រតប់​គ្នា និង​រុញច្រាន​បណ្តាល​ឱ្យ​បុរស​ខាងលើ និងបាន​ទាញ​មួក​សុវត្ថិភាព​វាយ​ក្បាលហូរឈាមផងដែរ និង​បាននាំ​មក​គ្នា​មក​កាន់​ប៉ុស្តិ៍​ទន្លេបាសាក់ដើម្បីអោយសមត្ថកិច្ចជួយ។

ក្រោយកើតហេតុ បុរសជាប្ដី មិន​ប្តឹងផ្តល់​អ្វី​នោះទេ ​សុំ​ត្រឹមតែ​ឲ្យ​បុរសដែរលួចទាក់ទងជាមួយនិងប្រពន្ធរបស់គាត់ ឲ្យសមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​ឈប់​ទាក់ទង​ជាមួយនឹង​ប្រពន្ធ​គាត់ទៀតទៅ ៕ ស រស្មី


ចែករំលែក៖