ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់សង្ស័យបែកថ្នាំយកអំបែងដបអារកខ្លួនឯងតែមិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសម្នាក់សង្ស័យប្រើ ប្រាស់គ្រឿងញៀនខ្លាំងពេកបាត់ការចងចាំ(បែកថ្នាំ)ហើយក៏រត់ឡើងផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យម្ចាស់ផ្ទះភ័យស្លាន់ស្លោនាំគ្នាស្រែកឆោឡោបង្កឲ្យភ្ញាក់ផ្អើល។ ពេលនោះក្មេងប្រុសបែកថ្នាំនោះរត់ចេញមកខាងក្រៅវិញរើស អំបែកដបមកអារកខ្លួនឯងតែសំណាងល្អ ត្រូវសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ទាន់ពេល មិនស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពី​ល្ងាចថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៨ នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌ​ សែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបាន ឲ្យដឹងថា ក្មេងប្រុសរូបនេះមិនស្គាល់អត្ត សញ្ញាណច្បាស់លាស់ទេ ប៉ុន្តែគ្រាន់តែអ្នកធ្លាប់ស្គាល់ដឹងថា ឈ្មោះ ឯម ពៅ អាយុ​១៤ឆ្នាំ ហើយស្ទើរតែរៀងរាល់ថ្ងៃគេតែងតែឃើញក្មេងប្រុសរូបនេះដើរនៅម្តុំកន្លែងកើតហេតុនេះ។

ប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋនៅក្បែរនោះបានឃើញក្មេងប្រុសខាងលើ រត់ចុះរត់ឡើងរួចចូលក្នុងផ្ទះប្រជាពលរដ្ឋពីមួយទៅមួយហើយពេលម្ចាស់ផ្ទះស្រែគេរត់ចេញក្រោយមកគេឃើញក្មេងប្រុសនេះរត់ចូល ផ្ទះប្រជាពលរដ្ឋម្នាក់ទៀតហើយរូបគេបានយកកន្ត្រៃមកគំរាមម្ចាស់ផ្ទះធ្វើឲ្យពេលនោះម្ចាស់ផ្ទះនាំគ្នាស្រែកឲ្យគេជួយធ្វើឲ្យក្មេង ប្រុសបែកថ្នាំនោះ រត់ទៅយកដកស្រារបស់ម្ចាស់ផ្ទះវាយបំបែករួចអារកខ្លួនឯងតែម្តង។ ពេលឃើញដូច្នេះម្ចាស់ផ្ទះរាយការណ៍ទៅសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយចុះមកធ្វើអន្តរាគមន៍និងនាំខ្លួនយុវជនរូបនេះទៅ ប៉ុស្តិ៍ភ្នំពេញថ្មីរួចប្រគល់ឲ្យទៅខាងមន្ទីរសង្គមកិច្ចរាជធានីមកទទួលយកទៅបន្សាបគ្រឿងញៀននិងអប់រំបន្ត៕ តុង សីហា


ចែករំលែក៖