ព័ត៌មានទាន់ហេតុការណ៍៖

ប្រេងសាំងធម្មតាបន្តកើនថ្លៃដល់៤.០០០រៀលក្នុង១លីត្រហើយ

ចែករំលែក៖

ភ្នំពេញ៖ តម្លៃប្រេងសាំងលក់រាយនៅ កម្ពុជាបានបន្តហក់ឡើងរហូតដល់៤.០០០ រៀលក្នុងមួយលីត្រសម្រាប់ការលក់រយៈ ពេល១០ថ្ងៃបន្ទាប់។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជ កម្មនៅថ្ងៃព្រហស្បតិ៍កន្លងទៅ។ សេចក្តី ជូនដំណឹងបានឲ្យដឹងថា ចាប់ពីថ្ងៃទី២ដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ តម្លៃប្រេងសាំង ដែលលក់នៅតាមស្ថានីយប្រេងឥន្ទនៈទាំងអស់នៅទូទាំងប្រទេសនឹងលក់ក្នុងតម្លៃ ៤.០០០រៀលក្នុងមួយលីត្រសម្រាប់ប្រេងសាំងធម្មតា និង៣.៨០០រៀលសម្រាប់ ប្រេងម៉ាស៊ូត ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មតម្លៃប្រេងសាំងនៅ ពេលនេះបានហក់ឡើងពី៣.៩៥០រៀល ក្នុងមួយលីត្រ។ ដោយឡែកសម្រាប់តម្លៃ ប្រេងសាំងសូ៊ពែរដែលមិនបានដាក់បញ្ចូលក្នុងការគណនាតម្លៃប្រេងរៀងរាល់១០ថ្ងៃម្តងរបស់ក្រសួងពាណិជ្ជកម្មនោះមានតម្លៃប្រែប្រួលទៅតាមក្រុមហ៊ុនផ្គត់ផ្គង់នីមួយៗ ដែលមានតម្លៃចាប់ពី៤.២០០ដល់៤.៣០០ ក្នុងមួយលីត្រ ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះតម្លៃប្រេងសាំងលក់រាយបានបន្តកើនឡើងជាបន្តបន្ទាប់។ ក្រៅពីតម្លៃសាំងឡើងថ្លៃ ប្រជាពលរដ្ឋមួយចំនួនបានរអ៊ូរទាំពីការ ចាក់មិនគ្រប់លីត្រនៅតាមស្ថានីយប្រេង ឥន្ធនៈធំៗថែមទៀត ។

ប្រជាពលរដ្ឋបានស្នើដល់សមត្ថកិច្ច ពាក់ព័ន្ធ ពិសេសមន្ត្រីកាំកុងត្រូលមេត្តាចុះពិនិត្យចំណុះនៅតាមស្ថានីយប្រេងធំៗមួយចំនួនផងដែរ។ ករណីប្រេងសាំងឡើងថ្លៃនេះក្រសួងពាក់ព័ន្ធគួរតែបញ្ជាក់ប្រាប់ប្រជា ពលរដ្ឋពីមូលហេតុផង ៕ ហេង សូរិយា

 


ចែករំលែក៖