ព័ត៌មានទាន់ហេតុការណ៍៖

នាយការិយាល័យសុខាភិបាល កងពលតូចអន្តរាគមន៍លេខ៩ ជិះម៉ូតូធ្លាក់ប្រឡាយបាក់កស្លាប់

ចែករំលែក៖

ខេត្តព្រះវិហារៈ នាយការិយាល័យសុខាភិបាលកងពលតូចអន្តរាគមន៍លេខ៩ លោក សំ សួម បានជួបគ្រោះថ្នាក់ ក្នុងពេលជិះម៉ូតូដួលបាក់.កស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិ អូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក រួន យ៉េត អធិការនគបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា មុនពេលកើតហេតុជនគ្រោះបានជិះម៉ូតូម្នាក់ឯងហើយពេលមកដល់កន្លែងហេតុ ស្រាប់តែម៉ូតូជនរងគ្រោះ រេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យដួលបាក់.កស្លាប់ភ្លាមៗនៅនិងកន្លែង។

លោកអធិការស្រុក បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សំ សួម ភេទប្រុស អាយុ៥៥ឆ្នាំ បើកបរម៉ូតូម៉ាកហុងដា C125 ពណ៌ខៅ្ម សេរីឆ្នាំ២០១៨ គ្មានស្លាកលេខ រស់នៅភូមិសែន រុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកអធិការបន្តថា ក្រោយពីកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារដួលម៉ូតូខ្លួនឯងប្រាកដមែន ក៏បានប្រគល់ម៉ូតូ ព្រមទាំងសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រុមគ្រួសារសព បានឲ្យដឹងដែរថា ជនរងគ្រោះកន្លងមកមានជំងឺប្រចាំកាយ (លើសឈាម) ហើយពួកគាត់បាននិយាយថា ការដួលម៉ូតូខាងលើនេះសង្ស័យ អាចបណ្តាលមកពីជំងឺលើសឈាមធ្វើទុក្ខតែម្តង ទើបគាត់ជិះម៉ូតូរេចង្កូតធ្លាក់ប្រឡាយបាកកស្លាប់យ៉ាងនេះ ៕ សហការី


ចែករំលែក៖