ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទេសចរណ៍បើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមតែដោយអកុសល ក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈកំពុងជិះម៉ូតូហើយត្រូវបនរថយន្តទេសចរណ៍បើកបុកពេញទំហឹង កាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ត្រង់ចំណុច​អគ្គបញ្ជាការ​ជើងគោក ក្នុង​សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនរងគ្រោះ​មានឈ្មោះ​សួង បួន អាយុ៣០ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ស្រុកកំនើត​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

តាមសក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេល​កើតហេតុ គេ​ឃើញ​​ម៉ូតូ​ម៉ាកហុងដាឌ្រី​ម​សង់ ស៊េរីឆ្នាំ017ព​ណ័​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1GE-5543 បើក​ដោយ​បុរស​ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពី កើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តទេសចរណ៍ ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-1474 ក្នងល្បឿនលឿនក៏ បាន​ជ្រុល​ចង្កូត​ទៅបុកម៉ូតូពេញទំហឹង​បណ្ដាល​ជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ភ្លាមនោះ​ម្ចាស់​រថយន្តបង្កបាន​បើកទ្វា​រថយន្ត រត់គេច​បាត់ស្រមោល បន្សល់ទុក​រថយន្ត នៅ​កន្លែងកើតហេតុ និង​ភ្ញៀវ​ដែល​ជិះ​ក្នុង​រថយន្ត​ជាច្រើន​នាក់ ។ បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យតែដោយអកុសល ក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច​មូលដ្ឋាន​បាន មកដល់​កន្លែងកើតហេតុ ធ្វើ​ការវាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ​ខាងលើ​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។ ចំណែក​សា​សព​សមត្ថកិច្ច ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖