ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយព័ត៌មានសាលាឧទ្ធរណ៍ឱ្យជនជាតិវៀតណាមទាំង៨នាក់នៅក្រៅឃុំបន្ទាប់ពីសាលាដំបូងខេត្តបានឃុំខ្លួនជាង៣ខែពីបទសុីឈ្នួលកាប់ឈូសឆាយដីព្រៃឈើដោយខុសច្បាប់នៅក្នុងក្រុមហ៑ុនដួងស្រួច

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ជន​ជាតិវៀត​ណាម​ទាំង​៨​នាក់​ ដែល​បាន​ស៊ីឈ្មួល​កាប់​ឈើឲ្យក្រុម​ហ៊ុន​ ដួង​ ស្រួចហើយត្រូវបានសាលាដំបូងខេត្តមណ្ឌលគិរីសំរេចឃុំខ្លួននៅពន្ឋនាគាខេ​ត្តម​ណ្ឌលគិរី​អស់រយៈ​ពេល​ជាង​៣​ខែ​ ក្នុង​សំនុំ​រឿង​លេខ​៩/១២-១ ២០១៨។

ពេលនេះលេចលឺថាត្រូវ​បានសាលាឧទ្ធរណ៍សម្រេចឲ្យនៅក្រៅឃុំហើយមន្ត្រីអ្នកច្បាប់ជាច្រើនកំពុង​កើត​មាន​ចម្ងល់​ពី​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​សាលា​ឧទ្ធរណ៍នោះ។

ប្រភពពី​សាលាដំ​បូង​ខេត្តមណ្ឌលគិរី​បាន​ឲ្យដឹ​ងថា​ក្រុមហ៊ុន​ដួង​ស្រួច​ បានសុំឲ្យជនជាតិវៀតណាម​៨​នាក់​នោះ នៅ​ក្រៅឃុំ ប៉ុន្តែសាលាដំ​បូងមណ្ឌលគិរី​មិន​ព្រម​អនុញ្ញាត​ទេ។

ពួកគេមានសិទ្ធិ៥ថ្ងៃដើម្បីប្តឹងទៅសាលាឧទ្ធរណ៍ទទួលដំណឹងមិនឲ្យនៅក្រៅឃុំរបស់សាលាដំបូងខេត្តមណ្ឌល​គិរី​ថ្ងៃទី០៦ ​កុម្ភៈ២០១៨រហូតដល់ថ្ងៃទី២១ កុម្ភៈ ២០១៨ អស់​១៥​ថ្ងៃ​ទៅហើយ ​ទើប​គេប្តឹង​ទៅ​ឧទ្ធរណ៍ ។

ប្រភពបានបញ្ជាក់ថាពេលបញ្ជូនទៅដល់សាលាឧទ្ឋរណ៍​ បែរ​ជា​សាលា​ឧទ្ឋរណ៍​ឲ្យ​នៅ​ក្រៅ​ឃុំ​។

ក្រុម​អ្នក​ច្បាប់​បាននិយា​យថា​ បើ​សិន​ជា​ព័ត៌មាន​ដែល​លេច​ធ្លាយ​ខាង​លើ​ ពិតជាអនុញ្ញាតឲ្យជនជាតិវៀតណាមទាំង៨នាក់នៅក្រៅឃុំ​ពិតមែន​នោះ គឺខុស​ច្បាប់​ទាំ​ងស្រុង​ហើយ​ ។
ព្រោះទុកសិទ្ធប្តឹងឧទ្ធរណ៍​អាចធ្វើទៅបានមានសុពល​ភាពត្រឹម​៥​ថ្ងៃប៉ុណ្ណោះ ។
​តែករណីនេះមានរយៈពេលរហូតដល់១៥ថ្ងៃទៅហើយ​ទើបគេប្តឹង​ទៅ​ឧទ្ធរណ៍​ដូច្នេះការអនុវត្តន៍​ច្បាប់​របស់​មន្ត្រីដែល​កាន់​សំនុំរឿងនេះនៅសាលាឧទ្ធ​រណ៍​អាច​មាន​ការភាន់​ច្រលំឬមានផលប្រយោជន៍​អ្វីមួយមិន​ខាន?។

នៅរសៀល​ថ្ងៃ សុក្រ១៥ រោច ខែ ផល្គុនឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៨​នេះមិនអាច​សុំកា​របំភ្លឺបាន​ទេ ពី​មន្ត្រី​សាលាឧទ្ធរណ៍​ ។
អ្នកនាំពាក្យសាលាដំបូងខេត្ត​មណ្ឌលគិរី​លោកម៉ម​ វ៉ាន់​ដា ​បាន​ឲ្យដឹ​ងថា​ បច្ចុប្បន្នជនជាតិវៀតណាម​ទាំង៨នាក់នោះ​កំពុ​ងឃុំ​ខ្លួននៅពន្ធនាគារខេត្តហើយ​ក្រុមហ៊ុន ​ដួង​ ស្រួច​ ស្នើសុំឲ្យ​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​សាលាដំបូង​ខេត្តមណ្ឌល​គិរី​បានច្រានចោលចំពោះ​ការ​ស្នើសុំនេះ ​។

តំណាង ​ក្រុម​ហ៊ុន ​ដួង ស្រួចបានប្ដឹងទៅសាលាឧទ្ធរ​ណ៍ ​ដូច្នេះក​រណីនេះ​គឺផុ​តដែន​សមត្ថកិច្ច​របស់​សាលាដំបូងខេត្តមណ្ឌលគិរី​ហើយ​។

ជន​ជាតិវៀតណាម​ចំនួ​ន៨​នាក់ នោះត្រូវបានព្រះ​រាជ​អាជ្ញាររ​ង​អមសាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី​ ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​ឃាត់​ខ្លួន​ បញ្ជូន​ទៅ​សាក​សួរ​នៅ​ខណ្ឌ​រដ្ឋបា​លព្រៃឈើ​មណ្ឌល​គិ​រី ក្រោយ​ទទួល​ព័ត៌​មាន​ពី​ប្រជាពល​រដ្ឋ​ថា​ ពួក​គេបាន​នឹង​កំពុង​ធ្វើ​សកម្មភាព​កាប់​នឹង​ឈូស​ឆាយព្រៃឈើខុស​ច្បាប់​នៅក្នុង​ដែន​ជម្រកស​ត្វព្រៃ​ស្រែពក ​ក្នុង​ភូមិ​សាស្ត្រ ​ឃុំក្រ​ង់តេះ​ ស្រុក​ពេជ្រា​ដា ​ប្រតិ​បត្តិការ​នេះ​បាន​ធ្វើឡើង​តាំង​ពីព្រឹក​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០១៨​មកម្លេះ។​

ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញ​លិខិ​តមួយ​ច្បាប់​លេខ២​៤៤ សផណ.ក​ស ​ចុះថ្ងៃទី​២៦​ កុម្ភៈ​ ២០១៨​ ដែ​លមាន​កម្មវត្ថុ ករណី​សំណើរ​សុំការសម្រេច​ជាគោលការណ៍​ ក្នុង​ការ​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ​ដួង​ ស្រួច​ គ្រុប ​ឬក្រុមហ៊ុន​ឯក​ជន​ណាមួយប្រមូល​ផល​-អនុផល​ព្រៃ​ឈើ ​នៅក្នុង​តំបន់​គម្រោង​សម្បទា​នដី​សង្គមកិច្ច​ ។

យោងលិខិតលេខ២៤០ស.​ណ ប​.ស្ថ​ ចុះ​ថ្ងៃទី២០​ កុម្ភៈ​ ២០១៨​របស់ក្រសួង​បរិស្ថាន​ ចំណារ​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​អគ្គ​មហាសេនា​បតីតេជោ ​ហ៊ុន​ សែន​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ចុះ​ថ្ងៃទី​២២ ​កុម្ភៈ​ ២០១៨ ​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនដួង​ ស្រួច ​គ្រុប​ ឬក្រុមហ៊ុនផ្សេងទៀតធ្វើអាជីវកម្ម​ប្រមូល​ផល-​អនុផល​ព្រៃ​ឈើលើដី ​ដែ​លរដ្ឋាភិបាលបាន​ចេញ​អនុក្រឹត្យ ​ធ្វើ​អនុបយោគ​ជា​ដីឯកជ​នរ​ដ្ឋ សម្រាប់​ផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋកន្លងមកឬធ្វើអាជីវកម្មប្រមូលអនុផលព្រៃឈើនៅក្នុងទីតាំងគម្រោង​សម្បទាន​សង្គមកិច្ចទាំ​ងអស់​។

អ្នកតាមដានករ​ណីខាង​លើនេះ ​បាន​លើក​ឡើង​ជាសំនួរថាករណីនាំជនជាតិ​វៀតណាម​ទៅ​ធ្វើ សកម្ម​ភាព​ខុសច្បា​ប់ក្នុងតំបន់​ហាម​ឃាត់ ​ហើយ​សមត្ថកិច្ច​មាន​ទាំងវត្ថុតាង​ជាក់​ស្តែង​ តែម្ចាស់​ក្រុម​ហ៊ុន ​ដួង​ ស្រួច​ បែរ​ជា​មិនទាន់​មាន​ការចោទប្រកាន់ណាមួយពី​តុលាការ​នៅ​ឡើយ៕ ជីវន្ត


ចែករំលែក៖