ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់មិនដឹងជាមានរឿងអ្វីទេ បានដើរទៅវាយបុរសជនជាតិបរទេសម្នាក់ បណ្ដាលឲ្យបែកក្តោងច្រមុះ បង្កការភ្ងាក់ផ្អើលដល់ប្រជាពលរដ្ឋរត់ទៅជួយឃាត់ តែបុរសជនជាតិកូរ៉េនោះមិនស្តាប់ រកវាយទៀត ទើបប្តឹងសមត្ថកិច្ចឲ្យវាយខ្នោះយកប៉ុស្តិ៍តែម្ដង។
ហេតុការណ៍ខាងលើនេះ បានកើតទឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅក្រោយវាំងផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនជាតិកូរ៉េដែរវាយខាងលើមានឈ្មោះ LEE JIN WOO អាយុ ៣១ឆ្នាំ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុបុរសទេសម្នាក់ គាត់បានត្រូវចោរឆក់ខ្សែកពេលដើរតាមផ្លូវ។
ក្រោយមក រូបគាត់បានដើរទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹង ពេលទៅដល់ប៉ុស្តិ៍ឃើញកំពុងជួសជុល រួចគាត់មិនដឹងថា ប៉ុស្តិ៍ថ្មីនៅទីណា ក៏ដើរត្រឡប់មកវិញ ពេលមកដល់ពាក់កណ្ដាលផ្លូវ ក៏ជួបជាមួយនឹងបុរសជនជាតិកូរ៉េ ហើយមិនដឹងថា បុរសកូរ៉េនោះកើតអីទេ បានជាវាយគាត់បែកច្រមុះហូរឈាម រួចរកវាយប្រជាពលរដ្ឋដែលចូលឃាត់ទៀត។
ក្រោយមកសម្ថតកិច្ចចុះមកដល់កន្លែងកើតហេតុ ដើម្បីឃាត់បុរសកូរ៉េខាងលើនេះ តែត្រូវបុរសនេះ រកវាយសម្ថតកិច្ចទៀត ទើបសមត្ថកិច្ចចាប់វាយខ្នោះយកមកប៉ុស្តិ៍ដើម្បីសួរនាំ ។ ពេលនាំមកដល់ប៉ុស្តិ៍បុរសជនជាតិកូរ៉េខាងលើនោះ គិតតែពីជេរសម្ថតកិច្ចថា ហេតុអីបានចាប់ខ្លួនគេ ។
បើតាមសំដីរបស់ប្រជាពលរដ្ឋនិយាយថា ទំនងបុរសកូរ៉េខាងលើនេះ បែកថ្នាំហើយ ព្រោះមុនឈានដល់វាយបុរសបរទេសបែកច្រមុះនោះ គឺបុរសកូរ៉េនេះ បានវាយបរទេសពីរនាក់ ប្តីប្រពន្ឋដែលដើរកាត់មុខរត់ពេញផ្លូវម្ដងហើយបុរសជនជាតិកូរ៉េនេះ បាននិយាថា ឲ្យតែឃើញជនបរទេស ដឹងតែគេវៃតែម្តង។
បន្ទាប់ពីកើតហេតុរួចមកសមត្ថកិច្ចបាននាំជនបង្ក និងជនរងគ្រោះមកកាន់នគរបាលប៉ុស្តិ៍ជ័យជំនះ ដើម្បីសួរនាំ និងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងផងដែរ ៕ ជ្រោយពេជ្រ