ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពសាលាខណ្ឌដូនពេញចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនៅក្រោយស្ថានទូតបារាំង ក្នុងប្លុកបឹងកក់

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យ លោក ជឹម សុទ្ធី នាយករងរដ្ឋបាលខណ្ឌ ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ចំនួន២ទីតាំងស្ថិតនៅផ្ទះលេខ៥៣ និង ផ្ទះគ្មានលេខ ផ្លូវ លេខ៧០(ក្រោម )ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង៧យប់ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ។

លោក ជឹម សុទ្ធី នាយករងរដ្ឋបាលខណ្ឌ បានឲ្យដឹងថាក្រោយចុះត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា មានទូហ្គេមបាញ់ត្រីចំនួន០២ទូ រួមជាមួយសំភារៈមួយចំនួន ក្រោយពីធ្វើកំណត់ហេតុដកហូតរួចមក គណៈបញ្ជាការឯកភាពខណ្ឌបានដកហូតនូវទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន០២ទូ កៅអីចំនួន០៤ និង តុចំនួន០១ យកមករក្សាទុកនៅ សាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្ត ៕ ជ្រោយពេជ្រ


ចែករំលែក៖