ភ្នំពេញ៖ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក ដែលប្រព្រឹត្តទៅនាទីក្រុង Geneva ប្រទេសស្វីស ។
ប្រធានបទដែលសមាគមលេីកយកមកពិភាក្សានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នេះរួមមាន៖
១-ផលប៉ៈពាល់ផ្នែកសតិអារម្មណ៍ទៅលេីសភាជាសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ស្តីពីការចាកចេញពីសហគមអឺរ៉ុបរបស់អង់គ្លេស ។
២-នីតិវិធីដំណេីរការនៅក្នុងព្រឹទ្ធសភាអេស្បាញ ពាក់ព័ន្ធមាត្រា ១៥៥.១ នៃរដ្ឋធម្មនុញ្ញ ស្តីពីសហគម Catalonia ។
៣-ការដាក់អោយអនុវត្ត នូវនិតិវិធីបំពេញការរបស់ប្រធានធិបតីទួគី នៅឆ្នាំ ២០១៩ ។
៤-ការបង្កេីតរដ្ឋាភិបាលនៅក្នុងប្រទេសប្រជាធិបតេយ្យពហុបក្ស ។
៥-កិច្ចពិភាក្សាទូទៅ:
-កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ជាមួយសភាអំពីផែនការ និងការរៀបចំកម្មវិធីការងារសភា
-ការជំទាស់ទៅនឹងទស្សនៈរបស់សភា និងការពិចារណាផ្នែកក្រមសីលធម៌នៅក្នុងសេវាសាធារណៈ
-តួនាទីរបស់សភានៅក្នុងការរៀបចំសមាសភាព និងការបង្កេីតរដ្ឋាភិបាល
-ការត្រួតពិនិត្យរដ្ឋាភិបាលដោយសភា។
ក្រៅពីនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា បានជួបសម្តែងការគួរសម ជាមួយគណៈប្រតិភូមួយចំនួនមុនកិច្ចប្រជុំចាប់ផ្តេីម៕ ស រស្មី