ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ និងលោកស្រីម៉ាណ ណាវី ចូលរួមពិសារអាហារសាមគ្គី ជាមួយសិស្សានុសិស្ស៣០០ នាក់ បង្កើនភាពស្និទ្ធស្នាល ក្នុងនាមបងប្អូនខ្មែរតែមួយ

ចែករំលែក៖

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកស្រីម៉ាណ ណាវី តំណាងសមាគមនារីឥស្លាម បានអញ្ជើញជួបសំណេះសំណាល និង ពិសារអាហារសាមគ្គីគ្រួសារ ជាមួយ លោកគ្រូ អ្នកគ្រូសិស្សានុ សិស្ស៣០០នាក់ ស្ថិតនៅវិទ្យាស្ថានអាន់នៀកម៉ះ អាល់ឥស្លាមីយ៉ះភ្នំពេញ ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ដោយមានការឧបត្ថម្ភ ពីលោកស្រីម៉ាណ ណាវី និង លោកសុះកីរី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ សាសនាឥស្លាមកម្ពុជា ក្នុងគោលបំណង ដើម្បីបង្កើនភាព ស្និទ្ធស្នាល ក្នុងនាមបងប្អូនកូនក្មួយ ខ្មែរតែមួយ កាលពីល្ងាចថ្ងៃទីអង្គារ ៣រោច ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០៣ មេសា ឆ្នាំ២០១៨ ។

ក្នុងឱកាសនោះដែរ លោក អូស្មាន ហាស្សាន់៖ ក៏បានរំ លឹក ប្រាប់ដល់ក្នួយៗថា៖ កម្ពុជាក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនា បតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋ បានរួមរស់សម្បូរ សប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយសុខដុមរមនា និងគ្មានការរើសអើងពូជន៏សាស្ដ្រ អ្វីឡើយ ។ មិនតែប៉ុណ្ណោះ បានផ្ដល់ភាពកក់ក្ដៅ ឲ្យក្មួយៗ ប្អូនៗ បានចូលរៀនសូត្រ គ្រប់ កំរិត ភាសា ជំនឿ ដោយមិនប្រកាន់ ពូជសាស្ដ្រអ្វីឡើយ ។

លោក អូស្មាន ហាស្សាន់ ក៏បានរំលឹកប្រាប់ក្មួយៗទៀតថា៖ យើងទាំងអស់គ្នាគឺមិនត្រូវបំភ្លេចគុណ សម្ដេចតេជោ ហ៊ុន សែន ទេព្រោះសម្ដេចបានលៈបង់ កម្លាំកាយ ចិត្ដគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិឲ្យចាកផុតពីរបបខ្មៅងងឹត ប៉ុលពត។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងសាសនិក ឥស្លមផងដែរ ត្រូវបន្តគាំទ្រ និងដឹងគុណជានិច្ចជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានខិតខំ កសាង អភិវឌ្ឍន៏ប្រទេស ជាតិពីបាតដៃទទេ រហូតទទួលបាននូវ សមិទ្ធផល ជាច្រើនគ្រប់បែបយ៉ាង ជាពិសេស សហគមន៍ខ្មែរឥស្លាមក៏ត្រូវបាន រាជរដ្ឋាភិបាល ផ្តល់ សិទ្ធិសេរីភាព ឲ្យគោរពតាមជំនឿសាសនា មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់នូវសមិទ្ឋផលនានា ជាច្រើន ឥតគណនា មិនអាចកាត់ថ្លៃបាន ថែមទាំងបានផ្តល់នូវភាពកក់ក្តៅ និង ការពារសិទ្ធិ សេរីភាពគ្រប់បែបយ៉ាង ជូនដល់ប្រជាជន ទទូទាំងប្រទេស ហើយនេះ ជាគម្រូសម្រាប់ ប្រទេសក្នុងតំបន់ និងនៅលើ ឆាកអន្តរជាតិ គួរយកចិត្ដទុក ដាក់ និងយក គំរូវីរៈភាព តាមប្រទេសកម្ពុជា។

ដូច្នេះហើយ សូមក្មួយៗ ទាំងអស់ ត្រូវខិតខំ សិក្សា រៀនសូត្រ ត្រង់ត្រាប់ស្ដាប់ដំបូន្មាន ឪពុក ម្ដាយ លោកគ្រូ អ្នកគ្រូ និងយក គំរូតាម ថ្នាក់ដឹកនាំ របស់យើង សម្រាប់ក្មួយ ៗប្អូនៗ ជំនាន់ក្រោយយកទៅអនុវត្ដ ឲ្យទទួលយបានជោគជ័យក្នុងសង្គម ព្រោះក្មួយៗ ប្អូនៗ ជំនាន់ក្រោយនេះ ហើយជាទំពាំងស្នងឬស្សី នៃ ប្រទេសជាតិ ៕ សំរិត


ចែករំលែក៖