ព័ត៌មានទាន់ហេតុការណ៍៖

ឈើគ្រឿងផ្ទះរាប់រយកន្ទុយ អនាធិបតេយ្យ ត្រូវកម្លាំងចម្រុះរងប៉ុស្តិ៍សហការជាមួយជំនាញ ចុះបង្ក្រាបក្រោយពេលទុកមួយយប់ បាត់អស់មួយចំនួនទៅវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ឈើគ្រឿងផ្ទះអនាធិបតេយ្យអត់ច្បាប់ របស់ក្រុមឈ្មួញដុះស្នឹមលាងមិនចេញ ជាច្រើគំនរ ត្រូវលោករងមេប៉ុស្តិ៍ ដឹកនាំកម្លាំង ជំនាញចុះបង្ក្រាបម្តង ក្រោយពេលដឹងថាឈើនេះ ធ្វើសកម្មភាពរាល់ថ្ងៃ និងយប់ នៅចំណុចភូមិវាលដេញ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

ប្រភពពីមន្ត្រីនគបាលប៉ុស្តិ៍ម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សព្វថ្ងៃនេះឈើគ្រឿងផ្ទះគរទុកចោលពាសវាល ពាសកាលជាច្រើនកន្លែង ដែលឈ្មួញបំផុសឲ្យ ប្រជាពលរដ្ឋចូលព្រៃអារឈើ ដឹកយកមគរទុកលក់ឲ្យខ្លួន តាមដងផ្លូវជាតិលេខ៩ ខ្លះក្រោយផ្ទះ និងខ្លះទៀត យកមកគរទុកតាមចំការចន្ទី នៅចំណុចខាងលើ លក់ឲ្យឈ្មួញដឹកចេញជាហូហែ តាមរថយន្តតូចធំគ្រប់រូបភាព និងរ៉ឺម៉កម៉ូតូទាំងយប់ និងថ្ងៃ គ្មានអ្នកបង្ក្រាប។

ប្រភពដដែលបានបន្តទៀតថា នៅពេលបង្ក្រាបឈើនោះមាន បីគំនរ តែដល់ពេលទៅមើលត្រៀមដឹក នៅសល់តែពីគំនរទៅវិញ ពេលនាអ្នកសារព័ត៌មាន ទៅថតផ្តិតរូបភាពឈើនោះ មានតែលោកចិន រតនា រងប៉ុស្តិ៍ទេ ទើបគាត់ដឹង ពីបញ្ហានេះ ហើយពមេឈ្មួញធំៗ មិនដែលរំលងគាត់នោះទេ ទើបតែពេលនេះលោកដឹកនាំកម្លាំងចុះបង្ក្រាបម្តង ប្រហែលជាបែកធ្លាយរឿងអ្វីមួយ ឬក៏ចរចាមិនត្រូវគ្នាទេដឹង ទើបគាត់ដឹកនាំកម្លាំងចុះបង្ក្រាបដើម្បីយកស្នាដៃទេដឹង ធ្វើឲ្យមេឈ្មួញខ្លះមិនសប្បាយចិត្តនឹងគាត់ប៉ុន្មាននោះទេ។

លោកវា សាខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរីវ៉ាត់បានឲ្យដឹង នៅរសៀលថ្ងៃទី២៧ ខែមសា នេះថាៈ ឈើដែលបង្ក្រាបបានកាល ពីថ្ងៃទី២៤ ខែមេសានោះ ឲ្យកូនចៅលោកដឹកយកមកទុក កាលពីថ្ងៃមិញនេះអស់ហើយ រួចក៏បិទទូរស័ព្ទតែម្តង គ្មាននិយាយអ្វីបន្តទៀតនោះទេ សូម្បីតែអ្នកសារព័ព៌មាន ចង់ដឹងចំនួនកន្ទុយឈើ និងម៉ែត្រគូបក៏មិនបានដែរ តែសំឡេងទូរស័ព្ទលោកដូចជាមានអ្វីមករំខាន។

គួរំលឹកថាចំណុចខាងលើគឺជា តំបន់កាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យចេញពីតំបន់ព្រៃឡង់ ដែលជាដែនអភិរក្សរបស់បរិស្ថាន គ្រប់គ្រង តែបែរជាបណ្តោយឲ្យឈ្មួញចូលកាប់ដឹកជញ្ជូនយ៉ាងអនាធិបតេយ្យទៅវិញ បែរជាឃុបឃិតគ្នាប្រមូលប្រយោជន៍ដាក់ហោប៉ៅរៀងៗខ្លួន ហើយអាជ្ញាធរមានសមត្ថកិច្ច និងជំនាញបែរជាឈរឱបដៃមើល ដឹកជញ្ជូនចេញពីព្រៃ រួចបណ្តោយឲ្យឈ្មួញលើកដាក់រថយន្តបន្តដឹកចេញទីយ៉ាងរលូន។

ថ្នូនឹងទឹកប្រាក់បន្តិចបន្តួចមិនបង្ក្រាបពីឈ្មួញ លក់ឧត្តមគតិមនៈសិការ ដែលស្បថសច្ចាប្រណិធានចំពោះមុខ វត្ថុសក្តិសិទ្ធគ្រាន់ជាពាក្យបោកបញ្ឆោត ។ ដូច្នេះមន្ត្រីថ្នាក់លើ និងក្រសួងពាក់ព័ន្ធមេត្តាកុំមើលរំលង ដល់មន្ត្រីថ្នាក់ក្រោមអី ព្រៃឈើកាន់តែអស់ ៕ មាស សុផាត


ចែករំលែក៖