ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ម៉ូតូមាន GPS មិនបានប៉ុន្មានម៉ោង ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន៨នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរប្លន់មួយក្រុម បានធ្វើសកម្មភាព ប្លន់ម៉ូតូស្កូបពី ១គ្រឿងពីទឹកដីខណ្ឌដូនពេញ មកសង្ងំលាក់ខ្លួន នៅបន្ទប់ជួលស្ថិតភូមិព្រៃទា សង្កាត់ចោមចៅទី៣ ក្រោយនគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលពាក្យបណ្តឹងពីជនរងគ្រោះនិងកំណត់ទីតាំងបានដោយសារម៉ូតូមានភ្ជាប់ GPS ។

ប្រតិបត្តិការបង្ក្រាបក្រុមចោរនេះ បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៧ នៅបន្ទប់ជួលស្ថិតភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ញាក់អោយដឹងថា មុននិងឃាត់បានជនសង្ស័យចំនួន ៨នាក់ គឺយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលបានប្តឹងថា មានជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ នាវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៦ ខែឧសភា មុខភោជនីយដ្ឋានមេត្រូ ម្តុំមាត់ទន្លេ ក្នុងខណ្ឌដូនពេញ ។

លោកបានបន្ត ឲដឹងទៀតថាក្រោមការបញ្ជាយ៉ាងម៊ឺងម៉ាត់ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងនាមជាអធិការនគរបាលខណ្ឌ បានដាក់បញ្ជារភា្លមៗ អោយកម្លាំងពិសេស របស់ខណ្ឌ គឺកម្លាំងផ្នែកអន្តរាគមន៍ និងកម្លាំងផ្នែកសន្តិសុខ សហការជាមួយជនរងគ្រោះម្ចាស់ម៉ូតូ បានមើល GPS កំណត់ទីតាំងដែលជាកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ ទើបកម្លាំងបានធ្វើការឆ្មក់បង្ក្រាបបានទាំងសម្បុកតែម្តង ។

ជនរងសង្ស័យទាំង៨នាក់ទី១មានឈ្មោះ ឈៃ យ៉ាង អាយុ១៩ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ទី២មានឈ្មោះ កៅ ភារៈ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិត្រពាំងស្លា ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ ស្ពឺ ។

ទី៣មានឈ្មោះ កែវ ភិរម្យ អាយុ២៤ឆ្នាំ មុខរបរមើលការផ្ទះជួល ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ទី៤មានឈ្មោះ អ៊ីម ភារ៉ា អាយុ២០ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ទី៥មានឈ្មោះ ភី សេងហៀង ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបររត់តុ ស្នាក់នីផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ទី៦មានឈ្មោះ ថន បញ្ញា អាយុ១៩មុខរបរមិនពិត ស្នាក់នៅផ្ទះលេខ 15ZE0 សង្ការ់បឹងកេងកង១ ខណ្ឌចំការមន ។

ទី៧មានឈ្មោះ ហេង សំណាង ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅផ្ទះជួល ភូមិដំណក់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ទី៨មានឈ្មោះ គិន សាម៉េត អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ មហាលំពាំង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ចំណែកជនរងគ្រោះមានឈ្មោះ សាំង សុភ័ណ ភេទស្រីអាយុ ២២ឆ្នាំ មុខរបររត់តុនៅបា បារាំង ។

ចំពោះម៉ូតូម៉ាក ហុងដារស្កូបពី ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ ១GT-2137 ។

លោកអធិការបានបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៨នាក់នេះ រួមនឹងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់ផ្នែកជំនាញ នគរបាលព្រហ្មទ័ណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំនិងកសាងសុំណុំរឿងបញ្ចូនទៅតុលារការ ចាត់ការតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖