ព័ត៌មានទាន់ហេតុការណ៍៖

លួចឡែបថបបានហើយសម្ងំដេក អ្នកជិតខាងឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចឡែបថបក្នុងបន្ទប់ឡៅតឿមួយកន្លែង រួចចុះមកសម្ងំដេកក្បែរផ្ទះកើតហេតុ អ្នកជិតខាងឃើញផ្អើលឆោឡោចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេកាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះអ្នកជិតខាងផ្លូវ៩៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យឈ្មោះមាន សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិសំបួ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៤។

ចំណែកកុំទ្យុទ័រដែលជនសង្ស័យលួចនោះម៉ាកMSI ពណ៌ខ្មៅ តំលៃ១៦០០ដុល្លាអាមេរិក ។

ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនសង្ស័យបានធ្វើសកម្មភាពលួចលែបថបខាលើតុបន្ទប់ដេកជាន់ឡៅតឿនៅផ្ទះលេខ2Bបានសម្រេចរួចបានឆ្លងមកដេកសំងំលាក់ខ្លួននៅលើវេរ៉ងដាផ្ទះប្រជាពលរដ្ឋក្បែរផ្ទះកើតហេតុហើយក៏មានអ្នជិតខាងជាម្ចាស់ផ្ទះឃើញជនសង្ស័យដេកលើផ្ទះខ្លួនដូច្នេះមានការសង្ស័យក៏ស្រែកឆោលោចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវសាកសួរបន្ទាប់ពីសមត្ថកិច្ចសាកសួរជនសង្ស័យសារភាពថាខ្លួនបានលួចកុំទ្យុទ័រខាងលើនេះមែនដោយបានទុកលាក់ក្បែរកន្លែងខ្លួនដេក ហើយសមត្ថកិច្ចក៏នាំជនសង្ស័យខាងលើមករកកុំទ្យុទ័រដែលជនសង្ស័យលាក់ទុកនោះគឺឃើញកុំទ្យុទ័រនោះមែនរួចសមត្ថកិច្ចក៏បញ្ជូនខ្លួនជនសង្ស័យទៅប៉ុស្តិ៍ដើម្បីសាកសួរបន្តនិងកសាងសំណុំចាត់ការតាមនីតិវិធី៕ អរុណរះ


ចែករំលែក៖