ព័ត៌មានទាន់ហេតុការណ៍៖

កាច់សោកម៉ូតូមិនបានសម្រេចរត់មិនរួចពីប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពប៉ុនប៉ងកាច់សោកម៉ូតូពលរដ្ឋមិនបានសម្រេច ត្រូវបានពលរដ្ឋព័ទ្ធចាប់ខ្លួនបាន រួមជាមួយម៉ូតូធន់ធំ ម៉ាកFZមួយគ្រឿង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ រកឃើញទាំងឧបករណ៍កាច់សោទៀត នៅក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ ក្រោយពីចាប់បញ្ជូនចូលដល់ក្នុងប៉ុស្តិ៍ មិនត្រូវបាននគរបាលអនុញាតិឲ្យថតបានឡើយ ផ្អែកទៅតាមបទបញ្ជាថ្នាក់លើដាក់មកថ្មីៗនេះ ។ បើតាមប្រជាពលរដ្ឋគ្រាន់តែអះអាងថា ជនសង្ស័យក្នុងករណីខាងលើ ចាប់ខ្លួនបាន២នាក់ ដកហូតបានម៉ូតូ ម៉ាកFZ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1GA-6601 ជាមធ្យោបាយរបស់ជនសង្ស័យ ដែលសមត្ថកិច្ច យកមកដាក់នៅខាងមុខប៉ុស្តិ៍ ជាលទ្ធភាពមួយ អ្នកសារពត៌មានអាចថតរូបភាពបាន ។

ទោះជាយ៉ាងណាក្តី ជនសង្ស័យក្រោយពីចាប់បញ្ជូនដល់ក្នុងប៉ុស្តិ៍ហើយ មិនអាចស្គាល់អត្តសញ្ញាណជនសង្ស័យឡើយ ម្យ៉ាងវិញទៀត សមត្ថកិច្ចកំពុងសាកសួរផងជាសិទ្ធ តួរនាទីរបស់សមត្ថកិច្ច អ្នកសារពត៌មាន យកព័ត៌មាន និងរូបភាពតាមលទ្ធភាព ដែលធ្វើទៅបាន ៕ សុខាសែនជ័យ


ចែករំលែក៖