ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៨និង ៣០នាទីព្រឹក ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ មានករណីភ្លើងឆេះផ្ទះនៅចំណុច ភូមិវាលអំពិល ឃុំទ្រៀល ស្រុកបារាយណ៌ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបឋមម្ចាស់ផ្ទះមិននៅទុស្សេរ៍ខ្សែភ្លើង ឆេះផ្ទះទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្ដារឆេះទាំងស្រុង។
ម្ចាស់ផ្ទះឈ្មោះតេង យ៉ាំ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ការខូចខាតឆេះអស់ស្រូវចំនួន២តោន៤០០គីឡូក្រាម ឆេះគ្រែចំនួន០៣គ្រែ ឆេះហង់តេ០១ កង់ចិនចំនួន០៣គ្រឿង រទេះគោ០១គ្រឿង ទូរទស្សន៍០១គ្រឿង ធុងបាស់០១គ្រាប់ លុយចំនួន៣៥ម៉ឺនរៀល និងសម្ភារៈមួយចំនួនទៀត។
ករណីឆេះផ្ទះខាងលើត្រូវបានកម្លាំងអាវុធហត្ថស្រុកចំនួន០៥នាក់ រថយន្ត០១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក លាងមុន្នី មេបញ្ជាការ រង ស្រុកសហការជាមួយ នគរបាលស្រុក ឡានទឹក០១គ្រឿង និងសឹករងស្រុកចុះជួយអន្តរាគមន៌ពន្លត់ភ្លើងផងដែរ ៕ ប៊ុន រិទ្ធី