ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសវិកលចរិតក្នុងទឹកអូររកសាច់ញាតិមិនឃើញ សមត្ថកិច្ចសម្រេចបូជា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សពបុរសម្នាក់ដែលគេស្គាល់ថា ជាមនុស្សវិកលចរឹតនោះត្រូវបានប្រទះឃើញ នៅក្នុងទឹកអូរ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះស្រាវជ្រាវ និងពិនិត្យចុងក្រោយសម្រេចបូជាតែម្តង ព្រោះរកសាច់ញាតិមិនឃើញ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ កើតឡើងនៅវេលា​ម៉ោង ៧និង២០នាទី ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិ​ត្រាច ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

អធិការរងនគរបាលស្រុកសំរោងទងបានឲ្យដឹងថា សព​បុរស​​វិកល​ច​រឹត មាន​វ័យ​ប្រមាណ​ជាង៥០ឆ្នាំ ដើរ​គ្រប់ទិសទី នៅ​ថ្ងៃកើតហេតុ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ស្លាប់​អណ្ដែត ទឹក​ប្រឡាយ ខាងក្រោយ​រោងចក្រ​វ៉ា​សាន់ នៅ​ពី​ខាងលិច ភូមិ​ត្រាច​ចម្ងាយ២០០ម៉ែត្រ នៅ​ភូមិ​ឃុំ​កើត ហេតុ​ខាងលើ ។

ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ច​បានត្រួតពិនិត្យ លើ​សពមិនមានស្លាកស្នាមអ្វីពាក់ព័ន្ឋនឹងរឿងឃាតកម្មឡើយ ការ​ពិតសព​បាន​លង់ ទឹក​ស្លាប់ ដោយ​ខ្លួនឯង ។

លោកអធិការបន្តថា ដោយស្រាវជ្រាវរកសាច់ញាតិមិនឃើញ នគរបាល​ប៉ុស្តិ៍​កា​ហែង បាន​ចាត់ចែង យកទៅ​បូជា​នៅ​វត្ត​សម្បួរ ព្រោះ​មិនមាន​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ ៕ សេនាស័ក្តិ


ចែករំលែក៖